បច្ចេកវិទ្យា

សេវាកម្ម Twitter កាន់តែមានបញ្ហាច្រើន ខណៈអ្នកប្រើប្រាស់បង់ ប្រាក់បង្ហោះ Tweets

សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់ Twitter រាប់ពាន់នាក់កាលពីថ្ងៃពុធ បានរាយការណ៍ពីបញ្ហា ក្នុងការប្រើប្រាស់វេទិកានេះ ខណៈបណ្តាញសង្គម ដែលគ្រប់គ្រង ដោយលោក Elon Musk បានចាប់ផ្តើមអនុញ្ញាត ឲ្យអ្នកប្រើប្រាស់បង់ប្រាក់បង្ហោះ Tweets ឲ្យបានកំណត់ តួអក្សររហូតដល់ ៤០០០តួអក្សរ ។

ក្រុមហ៊ុនបាននិយាយលើ Tweet ថា Twitter ប្រហែលជាមិនដំណើរការដូចការរំពឹងទុកសម្រាប់អ្នកទេ សូមអភ័យទោសចំពោះបញ្ហា ហើយយើងដឹង និងធ្វើការដើម្បីជួសជុលបញ្ហានេះ។ របាយការណ៍អំពីបញ្ហា Twitter បានផ្ទុះឡើងនៅលើគេហទំព័រ Downdetector នៅរសៀលព្រលឹមនៅ Silicon Valley ហើយបានបន្តប្រហែល ២ ម៉ោង។

ការត្អូញត្អែរអ្នកប្រើប្រាស់ បានចែករម្លែកនៅលើអ៊ីធើណេតរួមមាន មិនអាចបង្ហោះសារត្រូវបានគេប្រាប់ថា ពួកគេបានបង្ហោះលើសពីដែនកំណត់ប្រចាំថ្ងៃ និងអសមត្ថភាពក្នុងការផ្ញើសារ ដោយផ្ទាល់ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា ដែនកំណត់ប្រចាំថ្ងៃចំនួន ២៤០០ Tweets ក្នុងមួយថ្ងៃត្រូវបានដាក់ឲ្យដំណើរការនៅ Twitter ដើម្បីកាត់បន្ថយភាពតានតឹង លើប្រតិបត្តិការរបស់ខ្លួន ។

អ្នកប្រើប្រាស់ក៏បានរាយការណ៍ថា TweetDeck ជាផ្ទាំងគ្រប់គ្រងដ៏ពេញនិយម សម្រាប់ការគ្រប់គ្រង និងមើលគណនី Twitter បានឈប់ដំណើរការហើយ ។ ការរអាក់រអួលបានកើតឡើងនៅថ្ងៃដដែល Twitter បានបន្ថែមអត្ថប្រយោជន៍រយៈពេលមួយដល់សេវាកម្មជាវ Blue របស់ខ្លួនមានតម្លៃ ៨ ដុល្លារក្នុងមួយខែនៅសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនបច្ចេកវិទ្យាបាននិយាយថា អតិថិជន Twitter Blue ឥឡូវនេះអាចបង្ហោះ tweets រហូតដល់ទៅ ៤០០០តួអក្សរលើសពីដែនកំណត់ ២៨០តួអក្សដាក់លើអ្នកប្រើប្រាស់ដែលមិនបង់ប្រាក់។លោកMusk បានកាត់បន្ថយកម្លាំង ការងាររបស់ Twitter កាលពីចុងឆ្នាំមុន បន្ទាប់ពីលោកបានក្លាយជា ម្ចាស់ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង San Francisco ដោយបង្កើន ការព្រួយបារម្ភ អំពីការមានទេពកោសល្យ ផ្នែកវិស្វកម្មគ្រប់គ្រាន់ក្នុងដៃ ដើម្បីរក្សាវេទិកា ឲ្យដំណើរការយ៉ាងរលូន ។
ប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យា របស់សហរដ្ឋអាមេរិកបានរាយការណ៍ កាលពីថ្ងៃពុធថា លោក Musk បាននិយាយទៅកាន់បុគ្គលិក Twitter ដើម្បីដាក់ឡែក ការងារលើមុខងារថ្មីៗ ដើម្បីផ្តោតលើការដោះស្រាយបញ្ហា ៕

Most Popular

To Top