ផ្សេងៗ

អាមេរិក រឹតបន្តឹងច្បាប់ទិដ្ឋាការ សម្រាប់សមាជិកបក្សកុម្មុយនិស្តចិន

បរទេស៖កាសែត New York Times បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាល របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការរឹតបន្តឹង ការធ្វើដំណើរទៅអាមេរិក របស់សមាជិកបក្សកុម្មុយនិស្តចិន និងគ្រួសារពួកគេ ហើយនេះជាចំណាត់ការមួយ ដែលប្រទេសចិនថ្កោលទោសថា ជាការគាបសង្កត់ផ្នែកនយោបាយ។

តាមសេចក្តីរាយការណ៍ កាសែតខាងលើ បានសម្អាងដល់ការអះអាង របស់អ្នកដែលដឹងពីបញ្ហានោះថា ច្បាប់ថ្មីដែលចេញ នៅថ្ងៃពុធសប្ដាហ៍នេះ បានកំណត់សុពលភាពទិដ្ឋាការធ្វើដំណើរ សម្រាប់សមាជិកបក្ស និងក្រុមគ្រួសាររបស់ពួកគេ ឲ្យមានរយៈពេលត្រឹមតែមួយខែ និងការចូលទៅបានតែម្តងប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីមុន សមាជិកបក្សកុម្មុយនិស្តចិន ក៏ដូចជាពលរដ្ឋចិនដទៃផ្សេងទៀតដែរ គឺអាចទទួលបានទិដ្ឋាការ ធ្វើដំណើរនៅសហរដ្ឋអាមេរិក រហូតដល់ទៅរយៈពេល១០ឆ្នាំ នេះបើតាមការចេញផ្សាយ របស់កាសែត Us News នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top