ផ្សេងៗ

យាយម្ចាស់ដី ជក់បារីឈ្ងុយ ក្នុងរឿងកំប្លែង ហុងកុង ធ្លាប់មានប្រវត្តិ ជាប់ជាស្រីស្អាត ប្រចាំសាលា កាលនៅរៀន

មនុស្ស​ជា​ច្រើន​ប្រាកដ ជា​មិន​ស្គាល់ឈ្មោះ Yuen Qiu ទេ ប៉ុន្តែ​បើ​គេ​រៀបរាប់ពីភិនភាគ និង​រូបភាពរបស់​តារា​កំប្លែង ​ស្រី​ហុងកុង ដែល​ស្លៀករ៉ូប​ពណ៌ស សក់លើកមូរឡើងលើ និង​មាន​ជក់​បារី នៅ​នឹង​មាត់នោះ ច្បាស់ជា​មាន​អ្នក ​ស្គាល់ច្រើន ជាក់ជា​មិនខាន ។

មក​ទល់ពេល​នេះ​ អ្នក​ស្រី​មាន​អាយុ ៧១ឆ្នាំ​ហើយ ប៉ុន្តែ​បើ​ត្រឡប់​ទៅអតីតកាល មានន័យ​ថា ​កាលពី​សម័យអ្នកស្រី Yuen Qiu នៅ​ក្មេង​វិញ សម្រស់របស់តារាស្រីរូបនេះ ​ក៏​មិន​ចាញ់តួ​ឯក​ល្បីៗដែរ ។ ជាមួយគ្នានោះ ក៏​មាន​ការ​បង្ហើប​ឲ្យដឹង​ទៀតថា អ្នក​ស្រី​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ថា ​ជា​ស្រី​ស្អាត​ប្រចាំ​សាលារៀនទៅទៀត ។

យុវនារី Yuen Qiu
នៅពេល​មាន​អាយុ ១០ឆ្នាំ អ្នក​ស្រី​បាន​ក្លាយ ជា​ផ្នែក​មួយ នៃ​ក្រុមសម្ដែង អូប៉េរ៉ាក្នុងរឿង «Seven Little Fortunes» ប្រចាំសាលា China Drama Academy និង​មាន​ឈ្មោះ​ជា​សិស្សពូកែ ដែល​ត្រូវ​បាន​បង្វឹក​បង្ហាត់ នូវ​កីឡាកាយសម្ព័ន្ធ និង​ក្បាច់គុន។

អ្នករួម​ក្រុមជាមួយអ្នក​ស្រី Yuen មាន​តាំងពី Jackie Chan (ឈិនឡុង) និង Sammo Hung ជាដើម ។ ដោយសារ​សមត្ថភាព ​មិនធម្មតាដូចប្រុស​បែបនេះ​ហើយ ទើបអ្នកស្រី​ត្រូវ​ អ្នកដឹកនាំរឿងក្បាច់គុន​ ជា​ច្រើនចាប់អារម្មណ៍ និងហៅ​ឲ្យសម្ដែង​ក្នុងរឿង ពេល​ខ្លះជា​តួ​រងបន្ទាប់តួ​ឯក ហើយរឿង​ខ្លះ​ជា​តួ​ជំនួសតួស្រី ពេល​មាន​ឈុត ​ប្រយុទ្ធវាយតប់៕

Most Popular

To Top