ផ្សេងៗ

ចាញ់​អ៊ីតាលី Enrique ថា គ្មាន​អ្វី​ត្រូវ​សោកស្ដាយ​ទេបាល់ទាត់​ គឺ​អ៊ីចឹង​ឯង អបអរ​ក្រុម​ឈ្នះ

គ្រូ​របស់​អេស្ប៉ាញ​លោក Luiz Enrique បាន​និយាយ​ថា លោក​​មិន​មាន​ការ​សោកស្ដាយ​និង​តវ៉ា​អ្វី​ឡើយ បន្ទាប់​ពី​ក្រុម​របស់​លោក​ធ្លាក់​ចេញ​ពី​ពាន Euro ២០២០ ដោយ​សារ​ថ្វី​ជើង​របស់​អ៊ីតាលី។

ជំនួប​រវាង​អេស្ប៉ាញ​និង​អ៊ីតាលី​បាន​បញ្ចប់​​លទ្ធផល​ត្រឹម ១-១ សម្រាប់​ការ​លេង​១២០​នាទី។ ដូច្នះ​​ក្រុម​ទាំង​ពីរ​ត្រូវ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ អ៊ីតាលី​​ធ្វើ​បាន​ល្អ​ជាង​ដោយ​បាន​​ទទួល​ជ័យជម្នះ​បាល់​ប៉េណាល់ទី ៤-២។

យ៉ាងណាមិញ លោក Enrique បាន​បង្ហញ​ចំណាប់​អារម្មណ៍​ក្រោយ​ប្រកួត​ចប់​ថា វា​មិនមែន​ជា​រាត្រី​សោស្ដាយ​ក្រៀមក្រំ​របស់​លោក​ឡើយ។ ពិត​ណាស់​វា​ពិត​ជា​ខកចិត្ត តែ​បាល់ទាត់​គឺ​អ៊ីចឹង​ឯង។ អ្នក​សុទ្ធ​តែ​អាច​ឈ្នះ​និង​ចាញ់។ អេស្ប៉ាញ​ក៏​សូម​អរអរ​ដល់​អ៊ីតាលី​ផង​ដែរ ដែល​បាន​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ។

អ៊ីតាលី​កំពុង​តែ​អង្គុយ​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ រងចាំ​ការ​ប្រកួត​រវាង​អង់គ្លេស​និង​ដាណឺម៉ាក ដើម្បី​រក​មួយ​ក្រុម​ទៅ​ជួប​ពួក​គេ​​នៅ​យប់​ថ្ងៃ​អាទិត្យ​ឈាន​ចូល​ថ្ងៃច័ន្ទ៕

ប្រភព៖ http://sabay

Most Popular

To Top