ផ្សេងៗ

គ្រាប់បែកសង្គ្រាមលោកលើកទី២ បានបំផ្ទុះជិតស្ថានីយ៍រថភ្លើងនៅទីក្រុង Munich បណ្តាលឲ្យមនុស្ស៣នាក់ រងរបួស

អាល្លឺម៉ង់៖ យោងតាមការចេញផ្សាយពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា មនុស្ស៣នាក់បានរងរបួស និងម្នាក់របួសធ្ងន់នៅពេលដែលគ្រាប់បែកសង្គ្រាមលោកលើកទី២បានបំផ្ទុះលើការ ដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកន្លែងក្នុងទីក្រុង Munich ប្រទេស អាល្លឺម៉ង់។


កងពន្លត់អគ្គីភ័យនិយាយថា វាបានកើតឡើងក្នុងអំឡុង ពេលធ្វើការខួងនៅជិតស្ពាន Donnersberger ជិតស្ថានីយ៍សំខាន់ ហើយការធ្វើចរាចរណ៍តាមផ្លូវដែកនៅទីក្រុង Munich ភាគច្រើនបានជាប់គាំង។ គ្រាប់បែកសម័យសង្គ្រាមមិនទាន់ផ្ទុះត្រូវបានរកឃើញជាញឹកញាប់នៅប្រទេសអាល្លឺម៉ង់ និងជំរុញឲ្យមានការជម្លៀសខ្លួន ប៉ុន្តែភាគច្រើនត្រូវបានបំភាន់ដោយអ្នកជំនាញដោយមិនផ្ទុះ។


របាយការណ៍ក្នុងតំបន់បានពណ៌នាអំពីការ ផ្ទុះដ៏ខ្លាំងមួយដែលអមដោយផ្សែងមួយដុំ ចំណែកអេស្កាវ៉ាទ័រមួយគ្រឿងបានក្រឡាប់ដោយកម្លាំងផ្ទុះ។ ក្រុមអ្នកសេវាសង្គ្រោះ បន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ហើយអ្នកជំនាញការកម្ចាត់គ្រាប់បែកបានយ៉ាងលឿននៅកន្លែងកើតហេតុពិនិត្យគ្រាប់បែកផ្ទុះនេះ។


ប្រតិបត្តិករផ្លូវដែក Deutsche Bahn បានផ្អាកការធ្វើដំណើរទៅ និងមកពីស្ថានីយ៍កណ្តាល។ គេមិនដឹងថា ទីក្រុងទាំងមូលត្រូវជម្លៀសចេញជា ការឆ្លើយតបទៅនឹងការរកឃើញគ្រាប់បែក សម័យសង្គ្រាមលោកលើកទី២ ជាធម្មតាទម្លាក់ដោយកងកម្លាំងអង់គ្លេស និងអាមេរិក។


មនុស្សចំនួន៧០,០០០ នាក់ ត្រូវចាកចេញពីផ្ទះរបស់ពួកគេនៅទីក្រុង Frankfurt កាលឆ្នាំ២០១៧ នៅពេលដែលគ្រាប់បែក “blockbuster” របស់ចក្រភពអង់គ្លេស មានទម្ងន់១,៤តោន ត្រូវបានរកឃើញ៕

Most Popular

To Top