វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់លោកស្រី បានឲ្យដឹងថា អនុប្រធានាធិបតីលោកស្រី Kamala Harris បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ នៅលើការធ្វើតេស្តរហ័ស និង PCR កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រីមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ហើយនឹងនៅដាច់ដោយឡែក និងបន្តធ្វើការពីលំនៅដ្ឋាន របស់អនុប្រធានាធិបតីរូបនេះ” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកស្រី Harris អាយុ ៥៧ឆ្នាំ មិនមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងស្ត្រីទីមួយនោះទេ “ដោយសារតែកាលវិភាគ ធ្វើដំណើរនាពេលថ្មីៗនេះរៀងៗខ្លួន” ។
អនុប្រធានាធិបតីអាមេរិករូបនេះ នឹងធ្វើតាមការណែនាំរបស់ CDC និងការណែនាំរបស់គ្រូពេទ្យ របស់លោកស្រី ហើយនឹងត្រឡប់ទៅសេតវិមានវិញ នៅពេលដែលលោកស្រី ធ្វើតេស្តឃើញថាអវិជ្ជមាន៕ ប្រែសម្រួល ឈូក បូរ៉ា
