ផ្សេងៗ

ក្រុមកីឡាលើកទម្ងន់កម្ពុជា៩នាក់ ចេញទៅប្រកួតកីឡា SEA GAMES នៅវៀតណាម 

ភ្នំពេញ៖នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ផេង ប៉ាក អគ្គលេខាធិការរង នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានដឹកនាំក្រុម កីឡាករ-កីឡាការិនី៩នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិសម្រាប់ ព្រឹត្តការណ៍ប្រកួតកីឡាដ៏ធំជាងគក្នុងតំបន់មួយនេះនៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) ។

លោក លោក ផេង ប៉ាក អគ្គលេខាធិការរងសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រាប់តាមសារអេឡិចត្រូនិចថា សហព័ន្ធបញ្ជូនក្រុមកីឡាករ-កីឡាការិនី៦នាក់ គ្រូបង្វឹក ២នាក់ ប្រធានប្រតិភូ១រូប ក្នុងនោះមានរូបលោកដែរ ។ ក្រុមកីឡាករ-កីឡាការិនីទំាងអស់ធ្វើការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព របស់ពួកគេឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារការប្រកួត SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាន់ តែខិតជិតមកដល់ ដូច្នេះយើងត្រូវជំរុញហ្វឹកហាត់ មិនអាចបង្អង់បានឡើយ ប្រសិនបើចង់ឈ្នះមេដាយ កីឡាករ-កីឡាការិនី ត្រូវតស៊ូហ្វឹកហាត់ជានិច្ច។

នាពេលកន្លងមកយើងទទួលបានគ្រូបង្វឹកជនជាតិដែលជាអ្នកជំនាញផ្នែកកីឡាលើកទម្ងន់បានមកជួយហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីយើងដោយការហ្វឹកហាត់ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសមុនចេញទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GMAES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលចាប់ផ្ដើមពីថ្ងៃទី១៤ដល់១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
លោកបានបន្តថា នេះជាការបញ្ជូនកីឡាករ-កីឡាការីនីលើកដំបូងចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GMAES ក្នុងនោះសហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការីនីចំនួន៦នាក់ កីឡាករ៣នាក់ កីឡាការិនី៣នាក់ និងគ្រូបង្វឹក២នាក់ រួមមានកីឡាករ ឌុច ប៊ុនរ័ត្ន កីឡាករ នី ចាន់ថានន់ កីឡាករ ពេជ សីហា កីឡាការិនី រើន ស្រីនីត កីឡាការិនី តាន់ ប៉ុច និងកីឡាការិនី សេង បូរិន ព្រមទំាងអ្នកគ្រូ ទ្រី សុថាវី និងលោកគ្រូ ហាក់ ចាន់ដារ៉ា។

លោកបានបន្ថែមទៀតថា យកចិត្តទុកដាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការធ្វើដំណើររបស់ក្រុមកីឡាករ-កីឡាការិនីទំាងងាយស្រួលសម្រាប់ការស្នាក់នៅ ហើយតាមគោលការណម្ចាស់ផ្ទះឲ្យចេញទៅ២ថ្ងៃមុនប៉ុណ្ណោះ៕ដោយ៖លី ភីលីព

Most Popular

To Top