កីឡា

PSG នឹងជំនួសតំណែង ប្រធានផ្នែកកីឡាករោក Leonardo

លោក Leonardo សញ្ជាតិប្រេស៊ីល នឹងត្រៀមខ្លួន ចុះចេញពីតំណែង របស់គាត់ហើយ ក្នុងនាមជាប្រធានផ្នែក កីឡារបស់ក្លឹបសេដ្ឋីបារាំង PSG បន្ទាប់ពីរដូវកាលមិនសូវ សមប្រកប កាលពីឆ្នាំ២០២១-២០២២ ។

The Goal ហ៊ានធ្វើការអះអាងថា ក្លឹបយក្សបារាំង PSG នឹងធ្វើការប្រកាស បណ្តេញប្រធានកីឡារូបនេះ ចេញពីក្លឹបបន្ទាប់ពីការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើល អំពីការបន្តកុងត្រាថ្មី របស់កីឡាករ Kylian Mbappe រហូតដល់ឆ្នាំ២០២៥ ។

លោក Lenoardo បានបម្រើការងារជា ប្រធានកីឡារបស់ក្លឹប PSG អស់រយៈពេលជាង៣ឆ្នាំ មកហើយព្រមទាំងបានដើរតួជាបុគ្គល ដ៏សំខាន់ក្នុងការទាក់ទាញកីឡាករសំខាន់ៗ នាពេលកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top