យោងតាមប្រភពពីវេបសាយព័ត៌មានជប៉ុន បង្ហាញឱ្យដឹងថា នៅចុងឆ្នាំនេះ Toyota នឹងបញ្ចេញរថយន្ត Century SUV ដែលបំពាក់ម៉ាស៊ីន Hybrid ដូច Lexus TX 550h+។

ការពិតទៅ រូបភាពរថយន្ត Toyota Century នេះ ត្រូវបានបង្ហាញរួចមកហើយកាលពីខែមិថុនា ដោយពេលនោះ គេបានកត់សម្គាល់ថា រថយន្ត SUV ថ្មីនេះ មានរូបរាងស្រដៀងនិងទំហំប៉ុនគ្នានឹង Rolls-Royce Cullinan។

រថយន្ត Century SUV នេះ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង TNHGA-K ដូចនឹង Toyota Alphard/Velfire, Lexus LM និងទាំង Toyota Highlander និង Lexus TX។ ក្នុងនោះ សម្រាប់ម៉ាស៊ីន គឺដូចហ្នឹង TX 550h+ ដែលប្រើម៉ាស៊ីន Plug-in Hybrid V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤០៦សេះ។ រថយន្តនេះរំពឹងថា នឹងមានតម្លៃប្រហែល ១០ម៉ឺន ៥ពាន់ដុល្លារ៕

ប្រភព៖sabay
