ផ្សេងៗ

Roscosmos៖ រុស្ស៊ី អាចបញ្ជូនបេសកកម្មថ្មី ទៅកាន់ប៉ូលខាងត្បូង នៃព្រះច័ន្ទនាឆ្នាំ ២០២៥-២០២៦

រូបភាពពី៖​ AFP

មូស្គូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា យន្តអវកាស Luna-25 របស់ប្រទេសរុស្ស៊ីចុះចតដោយស្វ័យប្រវត្តិបានបរាជ័យ ដោយសារតែម៉ាស៊ីនមិនដំណើរការ អំឡុងពេលផ្លាស់ប្តូរទៅកាន់គន្លងមុនចុះចតលើភពព្រះច័ន្ទ។

ប្រធានសាជីវកម្មអវកាសរដ្ឋរុស្ស៊ី Roscosmos Yuri Borisov បាននិយាយថា ប្រទេសរុស្ស៊ី អាចបញ្ជូនបេសកកម្មមួយផ្សេងទៀតទៅកាន់ប៉ូលខាងត្បូង របស់ព្រះច័ន្ទនៅឆ្នាំ ២០២៥-២០២៦ខណៈអ្នកវិទ្យាសាស្ត្រចង់បន្តគម្រោងភពព្រះច័ន្ទ ។

Roscosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Borisov បានសង្កត់ធ្ងន់ថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី ចង់បន្តគម្រោងភពព្រះច័ន្ទ។ ជម្រើសមួយក្នុងចំណោមជម្រើសសម្រាប់ការបន្តកម្មវិធីអាចជាលទ្ធភាព នៃបេសកកម្មម្តងទៀតដើម្បីចុះចតនៅលើប៉ូលខាងត្បូង នៃព្រះច័ន្ទនៅឆ្នាំ ២០២៥-២០២៦។
លោក Borisov បានកត់សម្គាល់ថា បេសកកម្មដែលមិនទាន់បានបញ្ចប់របស់ស្ថានីយ៍នេះមិនធ្វើឲ្យមានការរំពឹងទុកសម្រាប់ការរុករកព្រះច័ន្ទនោះទេ។ លោក Borisov បានបន្តថា មិនចាំបាច់បង្កើតសោកនាដកម្មចេញពីរឿងនេះទេ យើងត្រូវធ្វើការសន្និដ្ឋាន និងបន្តធ្វើការក្នុងទិសដៅនេះ។

មុននេះ លោក Borisov បាននិយាយថា គណៈកម្មាការលើការធ្លាក់ នៃម៉ូឌុលចុះចតដោយស្វ័យប្រវត្តិ Luna-25 របស់រុស្ស៊ីបានចាប់ផ្តើមដំណើរការ ហើយនឹងត្រូវរកឲ្យឃើញលម្អិតអំពីអ្វីដែលនាំឲ្យបរាជ័យរបស់វា។

ប្រធាន Roscosmos បានបន្ថែមថា សង្ឃឹមថា បេសកកម្មភពព្រះច័ន្ទបន្ទាប់នឹងទទួលបានជោគជ័យ។
លោក Borisov បានបន្ថែមថា រុស្ស៊ី ទទួលបានបទពិសោធន៍ជាច្រើន បើទោះបីជាបេសកកម្មនេះបរាជ័យក៏ដោយ។ Yuri Borisov បន្ថែមថា រុស្ស៊ី ពិតជាត្រូវចូលរួមក្នុងការប្រណាំងភពព្រះច័ន្ទ៕ ដោយ៖លី ភីលីព

Most Popular

To Top