ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មរតកអនុស្សាវរីយ៍ចុងក្រោយ ត្រៀមខ្លួនជាស្រេច ក្នុងការងារមនុស្សធម៌ តាមរយៈការដឹកសព ដោយពុំគិតកម្រៃ ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រោយពីដំណើរការ នូវសេវាកម្ម រៀបចំពិធីបុណ្យសព ក៏ដូចជាលក់នូវប្រភេទ ក្តាមឈូស និងទទួលបានការគាំទ្រ នូវសេវាកម្មដ៏ល្អឥតខ្ចោះ ​របស់ក្រុមការងារ មរតកអនុស្សវារីយ៍ចុងក្រោយ នាពេលកន្លងទៅ នៅពេលថ្មីៗនេះ មរតកអនុស្សាវរីយ៍ចុងក្រោយ បានបន្ថែម នូវសេវាកម្ម១ផ្នែកទៀត តាមរយៈការដឹកសាសព ដោយឥគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ ដល់សង្គមផងដែរ ។

បន្ទាប់ពីធ្វើការសាកសួរ មតិយោបល់ ពីបងប្អូនទាំងអស់គ្នា ជាពិសេស នៅក្នុងបណ្តាញសង្គម FB កន្លងមកនេះ មរតកអនុស្សាវរីយ៍ចុងក្រោយ បានទទួលនៅការគាំទ្រ ទៅលើគម្រោង ”កិច្ចការមនុស្សធម៌មរតក ក្នុងជួយសាធារណជន នាវិនាទីចុងក្រោយ” គឺជួយដឹកសព សម្រាប់ប្រជាពលរដ្ធទូទៅ ។

យោងទៅតាមមតិយោបល់ និងការគាំទ្រ របស់បងប្អូនទាំងអស់គ្នា យើងខ្ញុំសម្រេចបាន នៅលទ្ធផលដូចជា៖
- ជួយដឹកសព ដោយមិនទទួលប្រាក់
- ជួយដឹកសព ជូនបងប្អូនទាំងអស់ គ្រប់ស្រទាប់វណ្ណៈ
- ឡានដឹកសព ១គ្រឿង
- ក្រុមការងារ ២-៤ នាក់
- ទីតាំងកំណត់ ទូទាំងរាជធានីភ្នំពេញ
- ពេលវេលា ២៤ម៉ោង

គម្រោងនេះ នឹងចាប់ផ្តើមអនុវត្ត បន្ទាប់ពីការផ្សាយដំណឹងនេះតទៅ ក្នុងរយៈពេល ៦ខែ ។ បងប្អូនអាចទំនាក់ទំនង មកកាន់ក្រុមការងារ មរតកអនុស្សាវរីយ៍ចុងក្រោយ តាមរយៈទូរស័ព្ទលេខ ០១៧៥៨៦៨១៣ ឬចូលទៅកាន់ Page https://www.facebook.com/morodokmp/

មរតកអនុស្សាវរីយ៍ចុងក្រោយ ក៏សូមអំពានាវ ដល់បងប្អូនមេត្តាជួយ ផ្តល់កម្លាំងចិត្ត និងបន្តចែកចាយ នូវដំណឹងនេះ  ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមការងារយើងខ្ញុំ និងចែករំលែកព័ត៌មាននេះ ដល់បងប្អូនទាំងអស់គ្នា ឲ្យបានជ្រាបទាំងអស់គ្នា ។

សូមទាក់ទង មកក្រុមការងាររបស់ខ្ញុំ ឬអញ្ជើញមកកាន់ ក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបាន ការប្រឹក្សាពិសេស ពីអ្នកជំនាញ របស់យើងខ្ញុំ ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 077 552 552, 010 586 861, 010586 816 ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City ចង់បាន Mbappe ព្រមទាំងហ៊ានចំណាយ តម្លៃបំបែក ឯកទក្តកម... - 24/04/2017 19:15
  • ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចែក ១លានសំបុត្រ ក្នុងការហោះហើរ ទៅ... - 24/04/2017 17:34
  • របៀបកាត់សក់ បែបប្រពៃណី គួរឱ្យខ្លាចរបស់បុរស ចំណាស់នេះកំពុងល្... - 24/04/2017 17:21
  • PSG បន្តកុងត្រាថ្មី ដល់ខ្សែការពារ Serge Aurier បញ្ចប់ការចង់ប... - 24/04/2017 17:13
  • ស្ទើរមិនជឿសោះ! កុំតែប៉ូលិសឃាត់ កុំអីក្មេងប្រុសវ័យ១២ឆ្នាំ បើក... - 24/04/2017 16:17
  • រូបភាពមួយសន្លឹក Sweet បំផុតរបស់ Gigi Hadid ជាមួយមិត្តប្រុស Z... - 24/04/2017 15:58
  • ផ្ទាំងគំនូរបុរាណ នៅព្រះវិហារ ក្នុងខេត្ត Hebei ត្រូវជួសជុលឡើង... - 24/04/2017 15:47
  • ការសិក្សារបស់យូអិន៖ ហានិភ័យបង្កឡើងដោយ ប្រើអាវុធនុយក្លេអ៊ែ ក... - 24/04/2017 15:16
  • Angelababy បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូន - 24/04/2017 14:19
  • គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាស... - 24/04/2017 13:50
  • Top