ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កីឡាករ​ Juventus ​២ ​នាក់​ ដណ្ដើម​គ្នា​ដូរ​អាវ​ ជាមួយ​ Messi

ខ្សែ​ការពារ​ឆ្នើម​២​នាក់​របស់​​ក្រុម​ Juventus ​បាន​ដណ្ដើម​គ្នា​​ចង់​ដូរ​អាវ​ជាមួយ​ Lionel Messi ​របស់​ក្រុម​ FC Barcelona ​ពេល​ជិត​ចប់​ការ​ប្រកួត​ UEFA Champions League ​កាល​ពី​យប់​ម្សិល​មិញ។

Giorgio Chiellini និង​ Leonardo Bonucci ​ជា​ដៃ​គូ​ការពារ​ដ៏​រឹង​មាំ​បំផុត​របស់​ក្រុម​ Juventus ​ដោយ​ពួកគេ​បិទ​ Barcelona ​មិន​ឲ្យ​​ស៊ុត​ចូល​សោះ​ក្នុង​ប្រកួត​ទាំង​ពីរ​ជើង។ នៅ​​ចុង​ម៉ោង​ប្រកួត​ជើង​ទី​២ ​ដែល​ស្មើ​គ្នា ​០-០ ​Bonucci ​និង​ Chiellini ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ពួកគេ​បាន​ព្យាយាម​និយាយ​ទៅ​ Messi ​ព្រោះ​ចង់​ដូរ​អាវ​នៅ​ចប់​ការ​ប្រកួត ​ប៉ុន្តែ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​ពុំ​បាន​ឆ្លើយ​តប​ទេ ព្រោះ​កំពុង​ផ្ដោត​លើ​ការ​ប្រកួត។

យ៉ាងណាក្ដី ​នៅ​ពេល​ចប់​ការ​ប្រកួត​អ្នក​ដែល​មាន​សំណាង​បាន​ដូរ​អាវ​ជាមួយ​ Messi ​គឺ ​Bonucci។ ​បន្ទាប់​ពី​បាន​ដូរ​អាវ​ កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​វ័យ​២៩​ឆ្នាំ ​បាន​និយាយ​​ថា៖ "ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ ដែល​បាន​អាវ​ Messi ​នៅ​ពេល​ចប់​ការ​ប្រកួត ​ព្រោះ​ជា​អាវ​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក។ កូន​ប្រុស​របស់​ខ្ញុំ ​ក៏​នឹង​សប្បាយ​ចិត្ត​ខ្លាំង​ដូច​គ្នា”៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City ចង់បាន Mbappe ព្រមទាំងហ៊ានចំណាយ តម្លៃបំបែក ឯកទក្តកម... - 24/04/2017 19:15
  • ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចែក ១លានសំបុត្រ ក្នុងការហោះហើរ ទៅ... - 24/04/2017 17:34
  • របៀបកាត់សក់ បែបប្រពៃណី គួរឱ្យខ្លាចរបស់បុរស ចំណាស់នេះកំពុងល្... - 24/04/2017 17:21
  • PSG បន្តកុងត្រាថ្មី ដល់ខ្សែការពារ Serge Aurier បញ្ចប់ការចង់ប... - 24/04/2017 17:13
  • ស្ទើរមិនជឿសោះ! កុំតែប៉ូលិសឃាត់ កុំអីក្មេងប្រុសវ័យ១២ឆ្នាំ បើក... - 24/04/2017 16:17
  • រូបភាពមួយសន្លឹក Sweet បំផុតរបស់ Gigi Hadid ជាមួយមិត្តប្រុស Z... - 24/04/2017 15:58
  • ផ្ទាំងគំនូរបុរាណ នៅព្រះវិហារ ក្នុងខេត្ត Hebei ត្រូវជួសជុលឡើង... - 24/04/2017 15:47
  • ការសិក្សារបស់យូអិន៖ ហានិភ័យបង្កឡើងដោយ ប្រើអាវុធនុយក្លេអ៊ែ ក... - 24/04/2017 15:16
  • Angelababy បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូន - 24/04/2017 14:19
  • គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាស... - 24/04/2017 13:50
  • Top