ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ដឹង​អត់​ថា Suarez ​ស៊ុត​ ១០០​ គ្រាប់​ ឲ្យ​ក្រុម​ Barcelona ​ដោយ​របៀប​ណា?

ខ្សែ​ប្រយុទ្ធ​ Luis Suarez ​​បាន​ស៊ុត​​គ្រាប់​ទី​១០០ ឲ្យ​ក្រុម​ FC Barcelona ​​ពេល​ឈ្នះ​ Athletic Bilbao ​យប់​មិញ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​សរុប​ ១២០​ប្រកួត រយៈពេល​៣​ឆ្នាំ។ ប្រិយ​មិត្ត​​​ឆ្ងល់​ទេ​ថា ​តើ​កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​រូប​នេះ ​ស៊ុត​ដោយ​​របៀប​ណា ​និង​ស៊ុត​ចូល​នៅ​ពាន​រង្វាន់​ណា​ច្រើន​គ្រាប់​ជាង​គេ?

ក្រោយ​ផ្ទេរ​ពី​ក្លឹប​ហង្ស​ក្រហម​ Liverpool ទៅ​កីឡដ្ឋាន​ Camp Nou ​​និង​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​ Barca ​តាំង​ពី​​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៤ ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ លេង​បាន​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​ ដែល​អាច​ស៊ុត​ចូល​ទី​ស្ទើរ​តែ​គ្រប់​ប្រកួត។

១០០​គ្រាប់​របស់​ Suarez ​​ស៊ុត​ដោយ​ប្រើ​ជើង​ស្ដាំ​​៧១​គ្រាប់, ជើង​ឆ្វេង​១៨​គ្រាប់ និង​​ប្រើ​ក្បាល​​​១១​គ្រាប់ ដោយ​ស៊ុត​ចូល​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​​ La Liga ​​ច្រើន​ជាង​គេ​៦៨​គ្រាប់, UEFA Champions League ​១៧​គ្រាប់, Copa del Rey ​៨​គ្រាប់, FIFA Club World Cup ​៥​គ្រាប់, UEFA Super Cup ​១​គ្រាប់ និង​ Spanish Super Cup ​១​គ្រាប់។

កីឡាករ​វ័យ​​​២៩​ឆ្នាំ​រូប​នេះ​ ​ធ្លាប់​ស៊ុត​២​គ្រាប់​ក្នុង​១​ប្រកួត​បាន​ ១៤​ដង, ៣គ្រាប់​ក្នុង​១​ប្រកួត (Hat-trick) ​៨​ដង និង​​ធ្លាប់​ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​១​ប្រកួត​ ២​ដង​ផង​ដែរ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ruco Chan ចូលវ័យ៤០ឆ្នាំ ធ្វើខួបកំណើត ជាមួយ Fan ៤០០នាក់ - 17/01/2017 11:18
  • មេ​ ​Facebook​ ធ្លោយ​មាត់​ ចង់​ប្រជែង​តំណែង ​​ប្រធានាធិបតី​អ... - 17/01/2017 11:03
  • ទ្រព្យសម្បត្ដិ សិល្បៈសារមន្ទីរ Louvre ជាង១២៦ប្រភេទ ដាក់តាំងប... - 17/01/2017 10:54
  • ក្រុម​ហូឡង់ ជាង​៤០​ឆ្នាំ​មុន​ ដណ្ដើម​បាល់​​​ម្ដងៗ ​ចូល​​ទាំង... - 17/01/2017 10:41
  • ក្បាលជង្គង់​ចេះតែ​ខ្មៅ អញ្ចឹង​សាកល្បង​វិធី​ ធម្មជាតិ​នេះ​ សិ... - 17/01/2017 10:32
  • ជប៉ុន ចេញសម្មភាព​ពង្រឹង ការពាក់ព័ន្ធ របស់អាមេរិក​ ក្នុងតំបន... - 17/01/2017 10:30
  • ឃុន សំខាន់ ឆៃ សារ៉ាប៉ថៃ ក្នុងជំនួនមិត្តភាព អន្តរជាតិ នៅល្ងាច... - 17/01/2017 10:16
  • សភាចារបុរស កូរ៉េខាងត្បូង ព្យាយាមស្វែងរក ដីកាចាប់ខ្លួន ទាយាទរ... - 17/01/2017 10:13
  • ក្រុមស.ស.យ.ក ក្រសួងមហាផ្ទៃ និងអាកាសចរណ៍ស៊ីវិល ឡើងវគ្គ៨ក្រុម... - 17/01/2017 10:01
  • ប្រព័ន្ធឡាស៊ែយោធាថ្មី អាចបម្លែងបរិយាកាសផែនដី ឲ្យទៅជាកែវឆ្លុះ... - 17/01/2017 09:51
  • Top