UN ៖ បើយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា កាកសំណល់អេឡិចត្រូនិក ដ៏គួរឱ្យភ្ញាក់ផ្អើល ចំនួន៥២,៧ លានតោន រួមមានទូរស័ព្ទ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត ត្រូវបានផលិតទូទាំងពិភពលោក ក្នុងឆ្នាំ ២០១៩ មានទម្ងន់ស្មើនឹង នាវាទេសចរណ៍ ៣៥០ គ្រឿង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កាកសំណល់អេឡិចត្រូនិច...
អាមេរិក៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយយក្សសហរដ្ឋអាមេរិក Facebook នឹងចាប់ផ្តើមផ្សព្វផ្សាយ បណ្តាញចុះឈ្មោះអ្នកបោះឆ្នោត ដល់អ្នកប្រើប្រាស់អាមេរិក ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដោយក្រុមហ៊ុនមានគោលដៅ កំពុងការចុះឈ្មោះ អ្នកបោះឆ្នោតថ្មីចំនួន ៤ លាននាក់តែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុននឹងភ្ជាប់ទំនាក់ទំនង ទៅកំពូលនៃមតិព័ត៌មាន អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣ ខែកក្កដាសម្រាប់អ្នកប្រើប្រាស់ណា...
អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្រ បញ្ជាក់ពីការផុតពូជត្រីសមុទ្រ លើកដំបូងនៃសម័យទំនើប ជាមួយនឹងការបាត់ខ្លួនប្រភេទ ត្រីសមុទ្រដ៏កម្រមួយប្រភេទ គឺត្រីមានដៃនៅមហាសមុទ្រ របស់ប្រទេសអូស្ត្រាលី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ត្រីសមុទ្រមានដៃ ត្រូវបានលុបចោលជាផ្លូវការ ពីដែនទឹកភាគអាគ្នេយ៍ នៃប្រទេសអូស្ត្រាលី ដោយសារតែការថយចុះជម្រក ការបំពុលបរិស្ថាន និងការនេសាទដែលបំផ្លាញពួកវា។ សត្វរស់នៅខាងក្រោម គឺជាត្រីមួយក្នុងចំណោម១៤ ប្រភេទនៃត្រីប្រើព្រុយរៀងត្រីកោណ ត្រូវបានផ្លាស់ប្តូរជាដៃ ដើម្បីដើរនៅបាតសមុទ្រ។...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ឱ្យរក្សាសន្ទុះ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោកអគ្គលេខាធិការ បានឲ្យដឹង នៅពេលបើកកិច្ចប្រជុំនិម្មិតថា “យើងចាំបាច់ត្រូវរក្សាសន្ទុះ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម។ នេះរួមបញ្ចូលការបន្តវិនិយោគ លើសមត្ថភាពជាតិ...
ភ្នំពេញ៖នារសៀលថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ លោក ផៃ សុខជាអនុប្រធានទី១ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ ប្រធានបានអញ្ជើញចុះពិនិត្យមើលសកម្មភាពធ្វើតេស្តិ៍សម្ថភាពចូលជម្រើសជាតិកីឡាអត្តពលកម្មឆ្នាំ២០២០រៀបចំឡើង ដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តក្នុងទីលានបាល់ទាត់ នៃបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការធ្វើតេស្តិ៍លើកនេះមានកីឡាករ-កីឡាការិនីចំនួន៦១នាក់ក្នុងនោះមានកីឡាការិនីចំនួន១៧នាក់មកពីក្លិប និងសមាគមចំនួន១១ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមចំនួន៥នាក់ចូលហ្វឹកហាត់ក្រុមជម្រើសជាតិ២០២០។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មការជ្រើសរើសកីឡាករ-កីឡាការិនី៥នាក់...
ម៉ិកស៊ិក៖ការសិក្សាមួយបានបង្ហាញថា ប្រជាជនដំបូងនៃឧបទ្វីប Yucatan នៅប្រទេសម៉ិកស៊ិក បានប្រថុយជីវិតរបស់ពួកគេចូលទៅនឹងរូងភ្នំសម្រាប់ជីកយករ៉ែ ដែលជាសារធាតុដើមអាចប្រើក្នុងថ្នាំសម្លាប់មេរោគ ឡេការពារកម្ដៅថ្ងៃ និងថ្នាំសម្លាប់សត្វល្អិតចង្រៃកាលពី ១២,០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រ៉ែក្រហមមានតម្លៃខ្ពស់នៅក្នុង អរិយធម៌បុរាណ គឺជាសារធាតុពណ៌ហើយវាក៏ត្រូវបានគេជឿថា ត្រូវបានគេប្រើជាថ្នាំសម្លាប់មេរោគឡេការពារកម្តៅថ្ងៃ និងថ្នាំជ្រាបទឹក។ រូងភ្នំជាបន្តបន្ទាប់នៅឧបទ្វីបYucatánកោះ Quintana Roo ប្រទេសម៉ិកស៊ិក ដែលបច្ចុប្បន្នស្ថិតនៅ ក្រោមទឹកត្រូវបានគេស្គាល់ជាយូរមសម្រាប់អ្នកមុជទឹក ហើយពួកគេបង្សស់ទុកនូវគ្រោងឆ្អឹងនៃជនជាតិ...
បរទេស៖ កងទ័ពមកពីប្រទេសទាំងពីរ ឥណ្ឌានិងចិន បានប្រឈមមុខដាក់គ្នា ដោយភាពតានតឹងជាបន្តបន្ទាប់ រហូតដល់មានការប្រយុទ្ធ ដោយប្រើដៃជើង ចាប់តាំងពីខែឧសភា លើតំបន់ជម្លោះ Pangong Lake ដែលនៅចម្លោះតំបន់ Ladakh និងតំបន់ស្វយ័តទីបេ និងទឹកដីនៅជិតព្រំដែន រវាងទីបេ និង Sikkim ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦...
ESA ៖អ្នកវិទ្យាសាស្រ្តអាចរងចាំរយៈពេលរាប់ឆ្នាំ ឬច្រើនទសវត្សរ៍មុនពេលមនុស្សធ្វើដំណើរលើភពព្រះអង្គារ ប៉ុន្តែឥឡូវនេះទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA)អាចធ្វើឲ្យលោកអាចដំណើរទៅកាន់ភពក្រហមដោយមិនចាំបាច់ ចាកចេញពីផ្ទះរបស់ខ្លួនឡើយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បានបង្កើតវីដេអូគួរឲ្យភ្ញាក់ផ្អើលមួយដែលបង្ហាញពីការហោះហើរយ៉ាងលម្អិតពីលើដីក្រហូងកកដែលមានឈ្មោះថា Korolev ដែលមានទីតាំងនៅតំបន់ទំនាបភាគខាងជើង ហើយការហោះហើរធ្លាក់ចុះចម្ងាយ ៥១ ម៉ាយល៍ជាងជម្រៅមួយម៉ាយ ហើយត្រូវបានស្រោបដោយស្រទាប់ទឹកកកក្រាស់។ ESA បានចែករម្លែកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែភាពយន្តនេះត្រូវបានបង្កើតឡើងដោយប្រើរូបចម្លាក់នៃរូបភាពធ្វើពីការសង្កេតលើគន្លងតែមួយពីកាមេរ៉ាស្តេរ៉េអូមានគុណភាពបង្ហាញខ្ពស់ (HRSC) នៅលើភពព្រះអង្គារអ៊ិចស្ព្រេសត្រូវបានចេញផ្សាយជា លើកដំបូងនៅខែធ្នូឆ្នាំ...
Amazon.com បច្ចុប្បន្នជាក្រុមហ៊ុន លក់ទំនិញអនឡាញដ៏ធំបំផុតលើលោកដោយមានលោក Jeff Bezos ជាស្ថាបនិកក្រុមហ៊ុន។Amazon.comត្រូវបានទទួលស្គាល់ថាមានទីផ្សារខ្លាំងបំផុតនៅអាមេរិកនិង បណ្តាលប្រទេសនានានៅលើពិភពលោកនិងមានដៃគូប្រជែងធំមួយ គឺក្រុមហ៊ុនលក់ទំនិញអនឡាញ របស់ចិនAlibaba.com។ ប្រវត្តិមួយចំនួនរបស់ក្រុមហ៊ុនត្រូវបាន មនុស្សជាច្រើនបានដឹងថាជាក្រុមហ៊ុនលក់អនឡាញដែលបានកើតឡើងដំបូងកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ១៩៩៥ដោយមាន អាជីវកម្មត្រឹមតែជាវេបសាយលក់សៀវភៅដ៏ល្បីល្បាញមួយប៉ុណ្ណោះ។Amazon.com បានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអាជីវកម្មដំបូងរបស់ខ្លួនដោយសៀវភៅ របស់ខ្លួនត្រូវបានដឹកជញ្ជួនទៅកាន់អតិថិជននៅទូទាំងរដ្ឋទាំង៥០របស់ ប្រទេសអាមេរិកព្រមទាំងប្រទេសនានាប្រមាណ ជា៤៥ផងដែរ។ ទោះយ៉ាងណាក្តីនៅចុងឆ្នាំ១៩៩៩៦ក្រុមហ៊ុន Amazon បានរកប្រាក់ចំណូលបាន១៥,៧លានដុល្លារហើយនៅឆ្នាំ១៩៩៧ស្ថាបនិកលោក Bezos បានយកក្រុមហ៊ុននេះដាកលក់ភាគហ៊ុនជាសាធារណៈ ដោយឆ្នាំដំបូងវាបានកើនឡើងប្រាក់វិនិយោគប្រមាណជា៥៤លានដុល្លារ។...
ខេត្តកំពង់ស្ពឺ៖លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការតំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានដឹកនាំកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ចូលរួមគោរពវិញ្ញាណក្ខន្ធសពកីឡាការិនី យ៉ុន សុគន្ធកញ្ញារបស់ក្លិបកីឡាតេក្វាន់ដូ ITF ដែលបានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។...