បរទេស ៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិកមួយគ្រឿង ត្រូវបានក្រុមមន្ត្រីអះអាងថា បានប៉ះទង្គិចទៅនឹងវត្ថុ មិនអាចសំគាល់ម្យ៉ាង នៅត្រង់ចំណុចដែនសមុទ្រ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឲ្យរបួស ក្រុមនាវិកជាច្រើននាក់។ ប្រភពដដែល បានឲ្យដឹងទៀតថា មកដល់ពេលនេះក្រុមអ្នកជំនាញ នៅតែមិនទាន់អាចកំណត់បានទេ ថាតើវត្ថុរឹងនោះគឺជាអ្វីឲ្យពិតប្រាកដ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាវាមុជទឹកដដែល នេះគឺ នៅតែអាចដំណើរ ការបានជាធម្មតានៅឡើយ...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ថា មនុស្សចំនួន ៤នាក់ នៅលើយន្តហោះ បានស្លាប់ កាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីយន្តហោះធុនតូច១គ្រឿង បានធ្លាក់និងផ្ទុះឆេះនៅក្បែរ ទីក្រុងអាត្លង់តា រដ្ឋចចចារ សហរដ្ឋអាមេរិក ។ បណ្តាញសារព័ត៌មានជាច្រើន បានស្រង់សម្តីក្រសួងអាកាសចរណ៍ សហព័ន្ធ ដោយលើកឡើងថា...
ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង សាសា បានរសាត់ខ្លួនឆ្ងាយពីអាជីពជាតារាចម្រៀង ហើយការចាកចេញនេះត្រូវបានគេដឹងថា ដោយសារនាងកំពុងមានកូនប្រុសតូចម្នាក់ជាមួយប្ដីរបស់នាងដែលមិនធ្លាប់មានដំណឹងរៀបការ ។ ជាការពិតណាស់ អស់រយៈពេលជាង ៦ឆ្នាំ សាសា បានផ្ដាច់ខ្លួនពីតារាចម្រៀងស្រីក្នុងផលិតកម្មថោន រហូតធ្វើឱ្យមហាជនស្ទើរតែភ្លេចមុខនាងបាត់ទៅហើយ ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលបំផុតរបស់អ្នកគាំទ្រ គឺកាលពីកំលុងឆ្នាំ ២០២០ ស្រាប់តែម្ចាស់បទ «បោកខោអាវនឹកស្នេហ៍» បានបង្ហាញមុខក្មេងប្រុសម្នាក់ ដែលនាងអះអាងថាជាកូនប្រុសរបស់នាង...
ប្រធានក្លឹប Barcelona លោក Joan Laporta នៅសប្តាហ៍នេះ បានសារភាពថាលោកបានធ្លាប់ សង្ឃឹមថាក្លឹបនៅតែអាចធ្វើការជាមួយនឹងកីឡាករ Lionel Messi ក្នុងលក្ខខណ្ឌដែលកីឡាកររូបនេះ លេងដោយមិនគិតថ្លៃឡើយ នៅនាទីចុងក្រោយមុនការសម្រេចចិត្តចាកចេញទៅបារាំង។ បញ្ហាហិរញ្ញវត្ថុនិងបញ្ហាមិនអាចទាក់ទាញតារាឆ្នើមៗ តទៅទៀតបានគឺវិបត្តិដ៏ស៊ីជម្រៅរបស់ក្លឹបនៅពេលនេះ ហើយលោកប្រធានក្លឹបរូបនេះបានបញ្ជាក់ថា Barcelona នឹងមិនអាចធ្វើការផ្តល់នូវកុងត្រា ដែលមានតម្លៃថ្លៃៗតទៅទៀតបាននោះទេ ក្នុងពេលបច្ចុប្បន្ននេះ។ គួរឲ្យដឹងដែរថាកីឡាករម្ចាស់ពាន Ballon...
អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលរដ្ឋ Anadolu បានរាយការណ៍ នៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានរឹបអូសវត្ថុបុរាណប្រវត្តិសាស្ត្រ ដែលរត់ពន្ធចំនួន១០៧កញ្ចប់ នៅក្នុងកំឡុង ប្រតិបត្តិការមួយ ហើយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ា ។ កាក់សរុបចំនួន៥៦កញ្ចាប់ វត្ថុផ្សេងៗចំនួន៣៥...
iCloud និង Google Drive សុទ្ធតែជាសេវាកម្មរក្សាទុកពហុទិន្នន័យ ហើយថ្ងៃនេះយើងនឹងចែករំលែកអ្នកប្រើបន្ថែម ថាតើសេវាកម្មទាំងពីរ មួយណាល្អប្រើ និងមានអត្ថប្រយោជន៍ច្រើនជាង សម្រាប់ iPhone និង iPad។ ១. កញ្ចប់សេវាកម្ម Google Drive មានប្រៀបជាង ត្បិតវាផ្ដល់ទំហំផ្ទុកដោយឥតគិតថ្លៃ ទំហំ 15GB ខណៈ iCloud...
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវឈ្នះពានកីឡាករឆ្នើមប្រចាំខែកញ្ញា របស់ Premier League នៅក្នុងថ្ងៃនេះ ក្រោយឆ្លងកាត់ការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់នៅលីគកំពូលមួយនេះ។ នៅក្នុងខែកញ្ញាកន្លងទៅនេះ Ronaldo បានស៊ុតសរុប១៧ជើង ប៉ុន្តែចូលតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងប្រកួតតទល់នឹងក្លឹប Newcastle ២គ្រាប់ និងតទល់នឹងក្លឹប West Ham ១គ្រាប់។ ការឈ្នះពានកីឡាករឆ្នើមប្រចាំខែនៅ...
ខ្សែប្រយុទ្ធ Marcus Rashford ទើបតែទទួលបាន សញ្ញាប័ត្របណ្ឌិតកិត្តិយស ជាផ្លូវការពីសកលវិទ្យាល័យ Manchester នៅឯ Old Trafford ផ្ទាល់តែម្ដងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។ តាមពិតទៅ Rashford ទទួលបានសញ្ញាប័ត្រនេះពីសកលវិទ្យាល័យខាងលើតាំងពីខែកក្កដា ឆ្នាំ២០២០កន្លងទៅម្ល៉េះ។ ប៉ុន្តែដោយសារតែបញ្ហារីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យកម្មវិធីអបអរ និងប្រគល់សញ្ញាប័ត្រនេះដោយផ្ទាល់ជាផ្លូវការពន្យារពេលរហូតដល់ម្សិលមិញនេះ។ សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះត្រូវបានសកលវិទ្យាល័យ Manchester...
គិតចាប់តាំងតែពីបានចាកចេញពី Barcelona តារាឆ្នើមជើងចាស់ Lionel Messi ហាក់ដូចជាបាន បង្ហាញទំរង់លេង ដែលមិនសូវល្អប្រសើរនៅឡើយដោយអាច រកគ្រាប់បាល់បានតែ១គ្រាប់គត់មកដល់ពេលនេះ។ ទោះបីជាយ៉ាងណាក្តីតារាល្បីរូបនេះបានធ្វើការអះអាងថា គាត់ពិតជាសប្បាយចិត្តដែលកំពុង មានវត្តមាននៅទឹកដី PSG ហើយលើកឡើងថាគាត់មិនដែលមាន ភាពសោកស្តាយឡើយចំពោះ ការផ្ទេរមកចូលរួមនៅទីនេះ។ គួរឲ្យដឹងដែរថាអស់រយៈពេលជាង២ ខែមកហើយដែល Messi មានវត្តមាននៅបារាំងហើយកីឡាករវ័យ ៣៤ឆ្នាំរូបនេះអាច បង្ហាញ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា ភាពតានតឹងជាមួយចិនគឺអាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ដោយព្រមានពីហានិភ័យនៃការវាយប្រហារដោយចៃដន្យរវាងប្រទេសទាំងពីរផងដែរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Chiu Kuo-cheng បានកើតឡើងបន្ទាប់ពីប្រទេសចិន បានបញ្ជូន “...