ព័ត៌មានអន្តរជាតិ

នាវាចម្បាំង អាមេរិក ប៉ះនឹងវត្ថុចម្លែកម្យ៉ាង ធ្វើឲ្យរបួសនាវិក១១នាក់

បរទេស ៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិកមួយគ្រឿង ត្រូវបានក្រុមមន្ត្រីអះអាងថា បានប៉ះទង្គិចទៅនឹងវត្ថុ មិនអាចសំគាល់ម្យ៉ាង នៅត្រង់ចំណុចដែនសមុទ្រ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឲ្យរបួស ក្រុមនាវិកជាច្រើននាក់។

ប្រភពដដែល បានឲ្យដឹងទៀតថា មកដល់ពេលនេះក្រុមអ្នកជំនាញ នៅតែមិនទាន់អាចកំណត់បានទេ ថាតើវត្ថុរឹងនោះគឺជាអ្វីឲ្យពិតប្រាកដ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាវាមុជទឹកដដែល នេះគឺ នៅតែអាចដំណើរ ការបានជាធម្មតានៅឡើយ ។

មន្ត្រីរដ្ឋាភិបាល មួយរូប ដែលមិនបានបញ្ជាក់ អត្តសញ្ញាណ បានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការប៉ះទង្គិចគ្នាកើតឡើង នៅក្នុងតំបន់់ ដែលសមុទ្រ អន្តរជាតិ ក្នុងដែនសមុទ្រចិន ខាងត្បូងនិងបណ្តាល ឲ្យក្រុមនាវិក ដល់ទៅ១១នាក់រងរបួស។

ហេតុការណ៍នេះ ត្រូវបានគេមើលឃើញថា បានកើតឡើងនៅចំពេល ដែលភាពតានតឹង ក្នុងតំបន់នៅតែបន្តកើនឡើង កំដៅនៅឡើយរវាងរដ្ឋាភិបាល វ៉ាស៊ិនតោន និងរដ្ឋាភិបាលប៉េកាំង។

ដោយឡែកយោង តាមការបញ្ជាក់ របស់កងកម្លាំងយោធា ជើងទឹកអាមេរិក បានបញ្ជាក់ថាការស្រាវជ្រាវ និងពិនិត្យទៅលើទំហំ នៃការខូចខាតនៅ តែបន្តធ្វើនៅឡើយ ប៉ុន្តែអះអាងថាត្រង់ ចំណុច ម៉ាស៊ីន នុយក្លេអ៊ែររបស់នាវា គឺមិនមានផលប៉ះពាល់ឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top