អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតកីឡាបាល់ទាត់ឆ្នើម ចក្រភពអង់គ្លេស លោក David Beckham បានជូតទឹកភ្នែកចេញពីផ្ទៃមុខ ខណៈលោកចូលគោរពព្រះមហាក្សត្រី បន្ទាប់ពីលោកបានចូលជួរ អស់រយៈពេល ១៣ ម៉ោង ។ លោក Beckham បានអោនក្បាលយឺតៗ ហើយសម្លឹងមើលទៅនឹងឥដ្ឋ ខណៈលោកមើលមឈូសរបស់ម្ចាស់ក្សត្រី...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនាង Ahreum អតីតសមាជិក ក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង T-ARA បានចែករម្លែកដំណឹងដ៏ក្រៀមក្រំ ដោយកូនប្រុសរបស់អ្នកនាង ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកស្រោមខួរក្បាល ។ អ្នកនាង Ahreum បានបង្ហោះនៅលើ Instagram របស់នាងកាលពីថ្ងៃទី...
ខ្សែប្រយុទ្ធ Erling Haaland បានឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែសីហាជាលើកដំបូង ខណៈដែរកីឡាករនេះទើបផ្លាស់មកលេងក្នុងលីគកំពូលនេះជាលើកដំបូងប៉ុណ្ណោះ។ នៅក្នុងខែសីហា ដែលជាខែបើកឆាកដំបូងនៃរដូវកាលថ្មី PL កីឡាករ Haaland បានធ្វើយ៉ាងល្អឲ្យក្លឹប Man City ដោយបានចូលរួមក្នុង៥ប្រកួត និងស៊ុតចូលរហូតទៅដល់៩គ្រាប់ ដោយនៅក្នុងគឺទទួលបាន Hat Trick ចំនួន២ដង...
ភ្នំពេញ ៖ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងលោកបណ្ឌិត ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អញ្ជើញជាអធិបតីភាព បិទវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាលកម្រិតជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។...
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្រ ជាច្រើនបាននាំគ្នា កើតក្តីបារម្ភថា ឈុតធំរបស់ PSG ទាំងបីនាក់ ដែលមានដូចជា Mbappe, Neymar និង Messi នឹងអាចឈាន ទៅដល់ការ របែកបាក់គ្នា ជាមិនខាន ខណៈដែលកីឡាករប្រេស៊ីល Neymar កំពុងមានព័ត៌មាន នៃការចាកចេញពី PSG កាន់តែច្រើនឡើង...
គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta បានសារភាពថា គាត់ពិតជាមានក្តីបារម្ភពិតមែន ចំពោះរបួសរបស់កីឡាករ អង់គ្លេស Smith Rowe ដែលកំពុងបន្តកើតឡើង តាំងតែពីឆ្នាំកន្លងមកនោះ ។ បន្ទាប់ពីបានបង្ហាញ ទំរង់លេងយ៉ាងអស្ចារ្យ កាលពីដើមរដូវកាល២០២១-២០២២ ប៉ុន្តែឱកាសរបស់គាត់ បានបាត់បង់ទៅវិញ ដោយសារតែរបួសនិងបន្ទាប់ពីគាត់ បានរកគ្រាប់បាល់បាន៩ដង ក្នុងការប្រកួត១៩ប្រកួត...
The Goal នៅថ្ងៃនេះ បានចេញផ្សាយ អំពីការព្យាយាម របស់គ្រូបង្វឹកលោក Pep Guardiola ក្នុងការរារាំងពាក្យរិះគន់ របស់អ្នកគាំទ្រ ទៅលើទំរង់លេងរបស់កំពូល កីឡាករមាន តម្លៃថ្លៃបំផុត របស់ក្លឹប Jack Grealish ដោយអះអាងថា គាត់នឹងក្លាយទៅជាចំណែក ដ៏ធំបំផុតរបស់ក្លឹបនាពេលខាងមុខ ។ កីឡាករតម្លៃខ្លួនបំបែកកំណត់ត្រា ១០០លានផោនរបស់...
បរទេស ៖ តាមរយៈការផ្តល់ការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន រដ្ឋសមាជិកណាតូ ភាគច្រើនបានដកអាវុធពីឃ្លាំង ផ្ទាល់ខ្លួនរបស់ពួកគេ យ៉ាងច្រើន លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធមិត្តយោធា បានទទួលស្គាល់បែបនេះ ។ លោក Jens Stoltenberg បានជំរុញឱ្យឧស្សាហកម្មការពារជាតិ ជួយបំពេញបន្ថែមនូវគ្រឿង សឹកដែលនៅសេសសល់ ។ យោងតាមសារព័ត៌មាន...
បរទេស ៖ ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនដឹកជញ្ជូន ដ៏ល្បីល្បាញ FedEx លោក Raj Subramaniam បានថ្លែងប្រាប់ក្រុមអ្នក យកព័ត៌មានរបស់ CNBC លោក Jim Cramer កាលពីថ្ងៃសុក្រម្សិលមិញថា វិបត្តិសេដ្ឋកិច្ចរបស់សកល កំពុងធ្វើដំណើរឆ្ពោះមករកពិភពលោក ហើយដោយជៀស មិនរួចឡើយ។ ប្រធានប្រតិបត្តិ ដ៏ធំរូបនេះ...
ការផលិតរថយន្ត របស់ក្រុមហ៊ុនចិន កាន់តែជឿនលឿនខ្លាំង គួរឱ្យកត់សម្គាល់ថែមទៀតហើយ ដោយក្រុមហ៊ុន GAC បានបញ្ចេញរថយន្តអគ្គិសនីប្រភេទ Super Car ដែលមានសន្ទុះល្បឿនបំផុត នៃរថយន្តចិន ។ វាគឺជារថយន្តអគ្គិសនីម៉ូដែល Aion Hyper SSR ដែលអាចជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ១,៩វិនាទី។...