កីឡា

Mbappe មិនចង់ឲ្យ Neymar ចាកចេញពី PSGឡើយ

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្រ ជាច្រើនបាននាំគ្នា កើតក្តីបារម្ភថា ឈុតធំរបស់ PSG ទាំងបីនាក់ ដែលមានដូចជា Mbappe, Neymar និង Messi នឹងអាចឈាន ទៅដល់ការ របែកបាក់គ្នា ជាមិនខាន ខណៈដែលកីឡាករប្រេស៊ីល Neymar កំពុងមានព័ត៌មាន នៃការចាកចេញពី PSG កាន់តែច្រើនឡើង ។

ទោះបីជាយ៉ាងណាក្តី យោងតាមការអះអាង ដោយទីប្រឹក្សាក្លឹប PSG លោក Luis Campos និង The Goal ផងបានសរសេរថា កីឡាកររូបនេះ នឹងមិនចាកចេញទៅណាទាំងអស់ ហើយទាំង Mbappe និង Messi ក៏បានព្យាយាមបញ្ចុះបញ្ចូល រូបគាត់បន្ថែមទៀតផងដែរ។

លោក Campos និយាយថា ៖ខ្ញុំមិនដែលបានលឺថា Mbappe ចង់ឲ្យ Neymar ចាកចេញពី PSG នោះទេ ។ កាលពីឆ្នាំទៅ Mbappe គឺជាកីឡាករល្អបំផុត លំដាប់ ពិភពលោកខណៈដែល Messi កំពុងសម្របខ្លួនហើយ Neymar កំពុងរបួសដូចនេះ រដូវកាលថ្មី កីឡាករទាំងបី នឹងត្រឡប់មកធ្វើការជាមួយគ្នាវិញ តាមផែនការខណៈដែល Icardi ក៏បានផ្ទេរចេញពី PSG ទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top