កីឡា

Arteta បន្តបារម្ភ ពីរបួសរបស់ Smith Rowe

គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta បានសារភាពថា គាត់ពិតជាមានក្តីបារម្ភពិតមែន ចំពោះរបួសរបស់កីឡាករ អង់គ្លេស Smith Rowe ដែលកំពុងបន្តកើតឡើង តាំងតែពីឆ្នាំកន្លងមកនោះ ។

បន្ទាប់ពីបានបង្ហាញ ទំរង់លេងយ៉ាងអស្ចារ្យ កាលពីដើមរដូវកាល២០២១-២០២២ ប៉ុន្តែឱកាសរបស់គាត់ បានបាត់បង់ទៅវិញ ដោយសារតែរបួសនិងបន្ទាប់ពីគាត់ បានរកគ្រាប់បាល់បាន៩ដង ក្នុងការប្រកួត១៩ប្រកួត ឲ្យក្រុមព្រមទាំងត្រូវបាន
ក្រុមជម្រើសជាតិកោះហៅ ចូលលេងជាលើកដំបូងទៀតផង ។

របួសរបស់គាត់ចាប់តាំង ពីពេលនោះមានត្រូវបាន ផ្តល់ឱកាសទៅឲ្យកីឡាករប្រេស៊ីល Gabriel Martinelli ជំនួសរហូតមកហើយ មកដល់រដូវកាលថ្មីនេះ នៅមិនទាន់មាន ឱកាសចូលមកប្រកួតវិញ នៅឡើយ ព្រមទាំងនឹងខកខានការ ប្រកួតជាមួយនឹង Brentford នៅយប់ថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top