កីឡា

Pep ចេញមុខការពារ ការរិះគន់របស់ Grealish

The Goal នៅថ្ងៃនេះ បានចេញផ្សាយ អំពីការព្យាយាម របស់គ្រូបង្វឹកលោក Pep Guardiola ក្នុងការរារាំងពាក្យរិះគន់ របស់អ្នកគាំទ្រ ទៅលើទំរង់លេងរបស់កំពូល កីឡាករមាន តម្លៃថ្លៃបំផុត របស់ក្លឹប Jack Grealish ដោយអះអាងថា គាត់នឹងក្លាយទៅជាចំណែក ដ៏ធំបំផុតរបស់ក្លឹបនាពេលខាងមុខ ។

កីឡាករតម្លៃខ្លួនបំបែកកំណត់ត្រា ១០០លានផោនរបស់ Man City រូបនេះមិនអាចរកគ្រាប់បាល់ ឬសូម្បីតែបញ្ជូនគ្រាប់បាល់ ឲ្យមិត្តរួមក្រុមបាននៅឡើយ រដូវកាលកនេះ ហើយកំពុងបន្តមានបញ្ហា របួសកជើងនៅឡើយ ប៉ុន្តែបានបង្ហាញខ្លួន បានតិចតួចបំផុត នៅក្នុងការប្រកួតកន្លងមក។

លោក Pep បាននិយាយបែបនេះថា ខ្ញុំចង់ឲ្យគាត់បង្កើតគ្រាប់បាល់ ខ្ញុំចង់ឲ្យគាត់ជួយបញ្ជូនបាល់ ឲ្យមិត្តរួមក្រុមហើយវា គឺជាអ្វីដែលគាត់ត្រូវតែធ្វើ ប៉ុន្តែជាក់ស្តែងវាគួរ តែជាការចែករំលែក បាល់ប៉ុណ្ណោះ នៅពេលប្រកួត ហើយទោះបីជាមិនទាន់ ដូចអ្វីដែលជាផែនការក្តី ប៉ុន្តែគាត់នឹងត្រឡប់មកវិញ ដើម្បីចែករំលែកក្រុមឲ្យបានកាន់ តែមានប្រសិទ្ធភាព ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top