ព័ត៌មានអន្តរជាតិ

CEO របស់ FedEx ជឿជាក់ថា វិបត្តិសេដ្ឋកិច្ចសកល នឹងមកដល់ជៀសមិនផុតឡើយ

បរទេស ៖ ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនដឹកជញ្ជូន ដ៏ល្បីល្បាញ FedEx លោក Raj Subramaniam បានថ្លែងប្រាប់ក្រុមអ្នក យកព័ត៌មានរបស់ CNBC លោក Jim Cramer កាលពីថ្ងៃសុក្រម្សិលមិញថា វិបត្តិសេដ្ឋកិច្ចរបស់សកល កំពុងធ្វើដំណើរឆ្ពោះមករកពិភពលោក ហើយដោយជៀស មិនរួចឡើយ។

ប្រធានប្រតិបត្តិ ដ៏ធំរូបនេះ បានធ្វើការព្យាករណ៍បែបនេះ នៅក្រោយពេលដែលបញ្ហាហិរញ្ញវត្ថុ បានបង្ខំឲ្យក្រុមហ៊ុន របស់លោក បានដកខ្លួនចេញ ពីផែណការប្រចាំឆ្នាំ និងនៅក្រោយពេល ដែលខកខានការ រកប្រាក់ចំណូល ចាប់តាំងតែពី
ត្រីមាសដំបូងមកហើយជឿជាក់ថា វានឹងបន្តរីករាលដាលនិង ប៉ះពាល់ទៅដល់សេដ្ឋកិច្ច ពិភពលោកជាមិនខាន។

លោក Subramaniam ក៏បាននិយាយដែរថា តំរូវការប្រើប្រាស់ សេវាកម្ម របស់ FedEx បានថយចុះជារៀងរាល់សប្តាហ៍ ចាប់តាំងតែពីខែមិថុនាមកម្ល៉េះ ទោះបីជាមានការកើនឡើងនៃការបិទរោងចក្រនៅចិន ដោយសារបញ្ហាកូវីដ កន្លងមកក្តីហើយ FedExបានប្រកាស កាត់បន្ថយថ្លៃ ដើមនៅតាមទីតាំងជាច្រើន របស់ខ្លួនដល់ទៅ៩០កន្លែង ទូទាំងពិភពលោកផងដែរ ។

គិតត្រឹមថ្ងៃសុក្រម្សិលមិញ នេះ ភាគហ៊ុនរបស់ FedEx បានធ្លាក់ ចុះដល់ទៅ២១,៤ ភាគរយ គឺជាការធ្លាក់ចុះខ្លាំងបំផុត ប្រចាំថ្ងៃមិនធ្លាប់មាន នាពេលកន្លងមក បន្ទាប់ពីបានធ្លាក់ចុះម្តងហើយ ១៥ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ហើយធ្វើឲ្យតម្លៃ មូលធនរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារបានធ្លាក់ចុះ ដល់ទៅ១១ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top