ចិន ៖ នាង Yang Mi និងនាង Cecilia Liu Shishi បានក្លាយជាមិត្តស្និទ្ធស្នាល បន្ទាប់ពីបានសហការគ្នា ក្នុងរឿង 2009’s Chinese Paladin 3 ហើយថែមទាំងបានទៅវិស្សមកាល ជាមួយគ្នាទៀតផង ដោយសារ Yang Mi មានអាយុចាស់ជាង Shishi ត្រឹមតែមួយ ឆ្នាំប៉ុណ្ណោះ អាយុជិតស្និទ្ធ របស់ពួកគេបាននាំឲ្យអ្នកដទៃ មានការប្រៀបធៀបឥតឈប់ឈរ យោងតាមការចេញផ្សាយ ពីគេហទំព័រ jaynestar ។
អាជីព និងទំនួលខុសត្រូវក្នុងគ្រួសារ កាន់តែរីកចម្រើន តារាស្រីឃើញគ្នាកាន់តែតិច ហើយកាន់តែបែកគ្នា ។ ចម្ងាយរបស់ពួកគេកាន់តែច្បាស់ នៅពេល Shishi មិនត្រូវបានអញ្ជើញឲ្យធ្វើជាកូនក្រមុំ ក្នុងពិធី មង្គលការ Yang Mi និង Hawick Lau កាលឆ្នាំ២០១៤ ។ ពិធីជប់លៀងកូនក្រមុំ របស់នាងរួមបញ្ចូលតែតារាល្បីម្នាក់ ប៉ុណ្ណោះគឺ Tiffany Tang ។
ទោះបីជាពួកគេនឹងរត់ រកគ្នាក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត និងពានរង្វាន់ក៏ដោយ ក៏មិត្តភាពរបស់ Yang Mi និង Shishi មានភាពត្រជាក់ខ្លាំង ក្នុងរយៈពេលជាច្រើនឆ្នាំ ។ អ្នកនិយមលេងអ៊ីនធើណេត បានដាក់រហ័សនាមទំនាក់ទំនង របស់ពួកគេថា “The Plastic Sisters” ដោយសំដៅលើការពិត ដែលថាទំនាក់ទំនងរបស់ពួកគេហាក់ ដូចជាល្អនៅខាងក្រៅ ប៉ុន្តែស្ថិតក្នុងភាព រអាក់រអួល និងក្លែងក្លាយដូចផ្កាប្លាស្ទិក ។
កាលពីខែមេសា តារាស្រីទាំង២ បានទាក់ទងគ្នាម្តងទៀត នៅពេល Shishi ត្រូវបានគេឃើញ ទៅសួរសុខទុក្ខ Yang Mi ក្នុងឈុត។ Yang Mi បោះដៃរបស់នាងលើស្មារបស់ Shishi យ៉ាងរំភើប នៅពេលពួកគេដើរ និងជជែកគ្នាតាមផ្លូវ ។ សប្ដាហ៍នេះអ្នកទាំងពីរ ក៏ត្រូវបានគេថតរូបទៅលេងដើរ និងអង្គុយជាមួយគ្នា ។
ដោយស្លៀកពាក់ស្រដៀងគ្នា ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងមួកកីឡាបេស្បល ពួកគេត្រូវបានគេឃើញកាន់ថង់ផ្លាស្ទិកពណ៌ទឹកក្រូច ដែលហាក់ដូចជាពោរពេញ ដោយដង្វាយព្រះវិហារ ។ អ្នកនិយមលេងអ៊ីនធើណេត សរសើរ Shishi និង Yang Mi ថាអន់ចិត្ត ហើយនិយាយថាពួកគេអាច ទទួលអារម្មណ៍ពីភាពជាបងប្អូន នឹងគ្នាតាមរយៈរូបថត! ៕ដោយ៖លី ភីលីព