សិល្បៈ និង កម្សាន្ត

គូដណ្តឹងលោក Khashoggi អង្វរ Justin Bieber លុបចោល ការច្រៀង នៅប្រទេស អារ៉ាប៊ីសាអូឌីត នាខែធ្នូ

អារ៉ាប៊ីសាអូឌីត ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានឲ្យដឹងថា គូដណ្តឹងរបស់លោក Jamal Khashoggi បានជំរុញឲ្យ Justin Bieber លុបចោលការសម្តែងនៅខែធ្នូ នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កម្មវិធី Formula One Saudi Arabian Grand Prixដ៏ធំមួយនេះ ។

លោក Bieber នឹងទៅច្រៀងនៅទីក្រុង Jeddah ដែលជាទីក្រុងធំទី២របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២0២១ ដោយប្រទេសនេះរៀបចំកម្មវិធី Formula One Saudi Arabian Grand Prix។ ប៉ុន្តែនាង Hatice Cengiz បាននិយាយថា តារាចម្រៀងវ័យ ២៧ ឆ្នាំគួរតែផ្ញើសារ ដ៏មានឥទ្ធិពលមួយទៅកាន់ ពិភពលោកថា ឈ្មោះ និង ទេពកោសល្យ របស់អ្នកនឹងមិនត្រូវបានប្រើដើម្បីស្ដារកេរ្តិ៍ឈ្មោះ នៃរបបដែលសម្លាប់ អ្នករិះគន់របស់ខ្លួនទេ ។

លោក Khashoggi គឺជាអ្នកស្រុកអាមេរិក ដើមកំណើតអារ៉ាប៊ីសាអូឌីត និងអ្នកកាសែត ដែលបានរិះគន់ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ លោកត្រូវបានសម្លាប់ និង កាត់សាកសពនៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុងអ៊ី ស្តង់ប៊ុល កាលពី៣ឆ្នាំមុន ដោយក្រុមបុរស ដែលមានទំនាក់ទំនង ជាមួយព្រះអង្គម្ចាស់មកុដ ។

ព្រះអង្គម្ចាស់បានបដិសេធ ការជាប់ពាក់ព័ន្ធណាមួយឡើយ ។ ក្នុងលិខិតចំហមួយត្រូវ បានចេញផ្សាយលើកាសែត Washington Post អ្នកស្រី Cengiz បានសរសេរថា កុំច្រៀងរកឃាតក Jamal ជាទីស្រឡាញ់របស់ខ្ញុំ ។ សូមនិយាយចេញ ហើយថ្កោលទោសឃាតក របស់គាត់គឺ Mohammed bin Salman ។ សំឡេងរបស់អ្នកនឹងត្រូវបានឮ ដោយមនុស្សរាប់លាននាក់៕ដោយ៖លី ភីលីព

Most Popular

To Top