ភ្នំពេញ ៖ សិល្បការិនីដ៏ស្រស់សោភា ពីររូបគឺតារាសម្ដែង គង់ ចាន់ស្រីមុំ និង តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានទស្សនិកជន ជាពិសេសអ្នក លេងបណ្ដាញ សង្គមមើលឃើញងថា បើទោះជាកំពុងមានឈ្មោះ ជាអ្នកម្ដាយគេយ៉ាងណា ហើយក៏ដោយ ក៏សម្រស់ របស់តារាស្រីទាំងពីររូបនេះ កាន់តែស្រស់ស្អាតទ្វេរដេង ។ ហើយចំណុចពិសេសមួយទៀតនោះ គឺគេទាំងពីរនាក់ កំពុងក្លាយជាតារាស្រី ដែលមានប្រជាប្រិយភាពខ្លាំង នៅលើបណ្ដាញសង្គម ពោលគឺរាល់ពេលបង្ហោះ រូបថតម្ដងៗ មានអ្នកចុចឱ្យបេះដូង និងមេដៃ រាប់ពាន់អ្នកឯណោះ ។
ក្រៅតែមានសម្រស់ស្អាត ហើយនោះ អ្នកនាង គង់ ចាន់ស្រីមុំ ពេជ្រ សូលីកា ក៏ប៉ិនប្រសព្វក្នុងការតុបតែងខ្លួន ស្លៀកពាក់ ដែលជាកត្តាជួយលើក សម្រស់ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញបំផុត ។ តួយ៉ាងថ្មីៗនេះ ខណៈដែលនៅលើបណ្ដាញសង្គម គេកំពុងពេញនិយម ចែករំលែកអាវសិចស៊ី ស៊ីអារម្មណ៍មួយម៉ូដ ស្រាប់តែឃើញតារាស្រីកូនមួយទាំងពីរនាក់ ខាងលើ បានលើកយកមកពាក់ ដែលមើលទៅពិតជាស្រស់ស្អាត ខ្លាំងណាស់ ។
ដូចដែលទស្សនិកជន បានដឹងស្រាប់ហើយថា ធម្មតាអ្នកម៉ាក់ វ័យក្មេងទាំងពីរ រូបខាងលើនេះ ត្រូវបានមហាជនចាត់ទុកជា អ្នកសិល្បៈដែល ចូលចិត្តស្ទីលតុបតែងខ្លួន ប្លែកទាន់សម័យ តាមបែបផែនរៀងៗខ្លួន ។ ហើយយ៉ាងណាមិញ ការបង្ហាញខ្លួនជាមួយម៉ូដអាវកាលីប ទាន់សម័យតែមួយ រវាងអ្នកម៉ាក់ ដ៏ហាយសូរ គង់ ចាន់ស្រីមុំ និង ពេជ្រ សូលីកា នេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ចាប់អារម្មណ៍មិនស្ទើរឡើយ៕
ដោយ៖ ម៉ានី