ម្ចាស់ក្លឹបថ្មីរបស់ Newcastle គិតមកទល់ពេលនេះ គឺបានត្រៀមខ្លួនរួចជាស្រេច ទៅហើយដើម្បីអាចចាយលុយ ក្នុងទ្រង់ទ្រាយដ៏ធំមួយ នៅក្នុងការដោះដូរកីឡាករលើកទី១ របស់ខ្លួននាខែមករាខាងមុខនេះ ដោយក្នុងនោះគ្រូបង្វឹកលោក Eddie Howe បានត្រៀមផែនការដោះដូរធំមួយ ដើម្បីអាចសង្គ្រោះក្លឹប ចេញពីតំបន់កាត់ចោល នៅរដូវកាលនេះ។
Newcastle នៅក្នុងខែមករាខាងមុខនេះ ត្រូវបានគេជឿជាក់ថា គឺបានកំណត់បានកីឡាករ ជម្រើសចំណូលថ្មី ចំនួន៥នាក់មកហើយ ហើយក៏មានការលក់កីឡាករ ចេញមួយចំនួនផងដែរ ក្នុងពេលដំណាលគ្នានេះ សង្ឃឹមអាចកែប្រែ ទំរង់លេងរបស់ខ្លួនបានឡើងវិញ នៅពាក់កណ្តាលរដូវកាល។
កីឡាករទាំង៥នាក់នោះ មានរួមដូចជាកីឡាករ Mohamed Elnenyកីឡាករ Lloyd Kelly កីឡាករ Joe Rodon កីឡាករ Sven Botman និងកីឡាករអន្តរជាតិអាល្លឺម៉ង់ Matthias Ginter ។
គួរឲ្យដឹងដែរមកដល់ពេលនេះ Newcastle កំពុងស្ថិតនៅបាតតារាង ដោយមិនស្គាល់ពាក្យថាឈ្នះសោះ ក្នុងការប្រកួត ទាំង១៥កន្លងមក៕ ប្រែសម្រួល៖ស៊ុនលី