ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀប ងូតទឹកដែលមិនធ្វើឲ្យ ប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?
អ្នកគួរតែងូតទឹកឲ្យតាមលំដាប់ មានន័យថា ដំបូងអ្នកគួរតែលុបមុខ ឲ្យស្អាតជាមុនសិន ទើបលាងសម្អាតខ្លួន ហើយកក់សក់តាមក្រោយ។ ការធ្វើបែបនេះ ទើបជារបៀបត្រឹមត្រូវក្នុងការងូតទឹក ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។
មិនថាខែត្រជាក់ ឬក្តៅទេ ទឹកដែលអ្នកងូតគួរតែស្ថិត ក្នុងចន្លោះ៣៥អង្សាសេ ដល់៣៧អង្សាសេ ព្រោះសីតុណ្ហភាពទឹកក្នុងចន្លោះនេះ អាចការពារស្បែកអ្នកបានល្អ ដោយមិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកឡើយ។
រយៈពេលដែលអ្នកងូតទឹក មិនគួរឲ្យហួសពី ១៥នាទីឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកបាន។ ជាពិសេស ក្រោយពេលហាត់ប្រាណ ញ៉ាំស្រា ញ៉ាំឆ្អែត ឬមិនទាន់ញ៉ាំអាហារ អ្នកមិនគួរងូតទឹកឡើយ ព្រោះអាចធ្វើឲ្យសុខភាព អ្នកមិនអាចទ្រាំទ្របានឡើយ។
អ្នកមិនគួរងូតទឹកច្រើនដងពេក ក្នុងរយៈពេលមួយថ្ងៃទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ ដល់ស្បែកអ្នកជាខ្លាំង ដោយធ្វើឲ្យស្បែកអ្នកប្រែជាទន់ខ្សោយ។
នៅពេលដែលអ្នកងូតទឹក អ្នកគួរតែបើកម៉ាស៊ីនប៊ឺតធូលី ដើម្បីឲ្យខ្យល់ក្តៅអាចចេញក្រៅអស់ ទើបមិនធ្វើឲ្យអ្នកអាច សន្លប់នៅបន្ទប់ទឹក។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីខាងលើ ដើម្បីសុខភាពអ្នក ៕
ប្រភព៖ Health