អេស្ប៉ាញ ៖ Classical group បានប្រកាសថា តារាចម្រៀងជនជាតិអេស្ប៉ាញ លោក Carlos Marin របស់ជាសមាជិកនៃក្រុម classical crossover group Il Divo ដែលបានលក់បានជាង ២៨ លានកំណត់ត្រានៅទូទាំងពិភពលោក បានទទួលមរណភាពក្នុងអាយុ ៥៣ ឆ្នាំបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រBBC។
សេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា លោក Marin បានបន្សសល់នូវក្តីនឹករម្លឹកចំពោះមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកគាំទ្ររបស់លោក ហើយអ្នកគាំទ្រមិនបានលឺសំឡេង ឬវិញ្ញាណដូចលោក Carlos ឡើយ។ ក្រុមបាននិយាយថា ពួកគេកំពុងអធិស្ឋានសម្រាប់ការជាសះស្បើយរបស់ Marin បន្ទាប់ពីលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងខែនេះដែលនាំឲ្យពួកគេពន្យារពេលដំណើរកម្សាន្តបុណ្យណូអែលនៅចក្រភពអង់គ្លេស។
ក្រុមបុរសត្រូវបានប្រមូលផ្តុំដោយ Simon Cowell ក្នុងឆ្នាំ ២00៣ ហើយទទួលបានអាល់ប៊ុមលេខ ១ របស់ចក្រភពអង់គ្លេសចំនួន៣។ លោក Marin កើតនៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែបានផ្លាស់ទៅប្រទេសអេស្ប៉ាញនៅអាយុ ១២ ឆ្នាំ ហើយជា Baritone ក្នុងក្រុម ដោយសម្តែងជាមួយ Tenors Urs Buhler និង David Miller និងតារាចម្រៀងប៉ុប Sebastien Izambard ។
លោកត្រូវបានគេដកស្រង់សម្តីដែលនិយាយនៅលើគេហទំព័ររបស់ក្រុមថា ការច្រៀងគឺជាវិធីរបស់ខ្ញុំក្នុងការនិយាយពីអ្វីដែលខ្ញុំមានអារម្មណ៍ ជារបៀបនៃជីវិតរបស់ខ្ញុំ។ ការច្រៀងគឺជាអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍រស់រវើក ដូច្នេះសូមអរគុណដែលឲ្យខ្ញុំបន្តរកស៊ីពីអ្វីដែលខ្ញុំស្រលាញ់។
កាសែតអេស្បាញ El Pais បានរាយការណ៍ថា Marin បានធ្លាក់ខ្លួនឈឺកំឡុងពេលដំណើរទេសចរណ៍នៅចក្រភពអង់គ្លេស ហើយត្រូវបានគេដាក់ឲ្យសន្លប់នៅមន្ទីរពេទ្យក្នុងទីក្រុង Manchester ។ លក្ខណៈនៃជំងឺរបស់គាត់មិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ ៕