សិល្បៈ និង កម្សាន្ត

តារាសម្ដែង ‘Squid Game’ Lee Jung Jae ជាប់ក្នុងបញ្ជី ‘Breakout Stars of 2021’ របស់ New York Times

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាម្តែងរឿង ‘Squid Game’ លោក Lee Jung Jae បានលេចវត្តមាន ក្នុងបញ្ជីឈ្មោះតារាល្បី ប្រចាំឆ្នាំរបស់កាសែត New York Times របស់សហរដ្ឋអាមេរិក ។

ថ្មីៗនេះកាសែត New York Times បានជ្រើសរើសស្នាដៃ និង បុគ្គលមួយចំនួននៅក្នុង វិស័យវប្បធម៌នីមួយៗ ដើម្បីរំលេចនូវតារា ដែលរះឡើង ក្នុងឆាកអន្តរជាតិនាឆ្នាំនេះ ។ តាមស្ថានីយទូរទស្សន៍គ្មាននរណាម្នាក់ ក្រៅពីតារាសម្តែងជើងចាស់ លោក Lee Jung Jae ក្នុងរឿង ‘Squid Game’ ត្រូវបានជ្រើសរើស សម្រាប់ការសម្តែងពិសេសរបស់គាត់ ។ លោក Lee Jung Jae បានបញ្ចេញនូវការសម្តែង ដ៏ស្រើបស្រាល និងគួរឲ្យភ្ញាក់ផ្អើល នៅពេលលោកប្រយុទ្ធនឹង ផ្លូវរបស់លោកតាមរយៈភាពភ័យ រន្ធត់ដែលមិនអាចនិយាយបាន ។

នេះបើយោងតាមកាសែត New York Times បាននិយាយថា នៅក្នុងវិស័យ ‘តន្ត្រីបុរាណ’ បញ្ជីនេះក៏រួមបញ្ចូល អ្នកដឹកនាំរឿង San Francisco Opera នាង Kim Eun Sun ដែលជានាយកតន្ត្រី ស្ត្រីដំបូងគេ នៃក្រុមហ៊ុនអូប៉េរ៉ាធំមួយ នៅសហរដ្ឋអាមេរិក និងជាជនជាតិអាស៊ីដំបូងគេ ដែលទទួលតួនាទីបែបនេះ ។

សម្រាប់ព័ត៌មានពាក់ព័ន្ធ រឿង ‘Squid Game’ ក៏ត្រូវបានតែងតាំងជាផ្លូវការ ជា៣ប្រភេទសម្រាប់ ‘ពានរង្វាន់ Golden Globe ប្រចាំឆ្នាំលើកទី ៧៩៕ ដោយ៖លី ភីលីព

Most Popular

To Top