កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា តារាសម្តែងស្រីកូរ៉េខាងត្បូង Han Ye Seul បានផ្តល់ព័ត៌មានថ្មីៗ ដល់អ្នកគាំទ្ររបស់នាង បន្ទាប់ចំណាយពេលរដូវវិស្សមកាលដ៏ផ្អែលល្អែម ជាមួយមនុស្សជាទីស្រឡាញ់របស់នាង។
តារាសម្តែងស្រីរូបនេះ បានបង្ហោះរូបថតជាបន្តបន្ទាប់ពោរពេញ ទៅដោយភាពរស់រវើកក្នុងរដូវបុណ្យទាន។ នាងបានសរសេរលើចំណងជើងថា “ថ្ងៃដ៏រីករាយដែលខ្ញុំបានចំណាយពេល ជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ” ខ្ញុំសង្ឃឹមថាឆ្នាំ ២0២២ គឺជាឆ្នាំដែលមនុស្សគ្រប់គ្នា ស្រលាញ់កាន់តែច្រើន កាន់តែរីករាយ មានសុខភាពល្អ និងទទួលបានក្តីស្រឡាញ់កាន់តែច្រើន។
សម្រាប់រូបថតនាង Han Ye Seul ត្រូវបានគេឃើញស្លៀករ៉ូបពណ៌ខ្មៅ និងអាវសខ្មៅ ជាមួយនឹងស្នាមញញឹមភ្លឺពេញមុខរបស់នាង។ លើសពីនេះគេឃើញនាងមានពេលវេលា ដ៏គួរឲ្យស្រលាញ់ជាមួយមិត្តប្រុសរបស់នាង។ អ្នកនិយមលេងអ៊ីនធើណេតបានបញ្ចេញមតិថា រ៉ូបរបស់ Han Ye Seul ស្អាតណាស់ ខ្ញុំរីករាយដែលនាងមើលទៅសប្បាយចិត្តណាស់ នាងបានណាត់ជួបជាមួយមិត្តប្រុសរបស់នាង និងនាងមើលទៅស្រស់ស្អាត៕ ដោយ៖លី ភីលីព
