ភ្នំពេញ៖ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ទើបតែធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលរឿង ប្រកាសទារបំណុលជាង ១០ម៉ឺនដុល្លារ ពីអតីតគូស្នេហ៍គឺលោក ចាន់ មករា មិនទាន់ស្ងាត់ផង ស្រាប់តែថ្មីៗនេះ ស្រីស្រស់ដើមទ្រូងធំរូបនេះ បានចេញមកពញ្ញាក់អារម្មណ៍ទស្សនិកជនជាថ្មី ប៉ុន្តែលើកនេះមិនមែន ពាក់ព័ន្ធជាមួយអតីតសង្សាឡើយ គឺជាដំណឹងនាងកំពុងមានផ្ទៃពោះ ។
មុនឈានចូលដល់ឆ្នាំ ២០២២ ប្រមាណជា ពីរថ្ងៃ ដេនីក្វាន់ បានត្អូញត្អែ នៅលើគណនីហ្វេសប៊ុករបស់នាងថា ខ្លួនកំពុងចាញ់ (ចាញ់កូន) ក្អួតរហូត ហើយថែមទាំងចោទជាសំណួរ សួរទៅកាន់អ្នកគាំទ្រ និងមិត្តភក្ដិនាងថា តើមានវិធីណាធ្វើឱ្យកាត់បន្ថយចាញ់កូនទេ ? ព្រោះពេលនេះនាងកំពុងចាញ់ វិលមុខ ឈឺក្បាល និងក្អួតឡើងទន់ខ្លួនហើយ ។
ជាមួយនឹងដំណឹង ដ៏ភ្ញាក់ផ្អើលនេះផងដែរ ក៏ធ្វើឱ្យនឹកឃើញដល់កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ដេនីក្វាន់ បានបង្ហាញវត្តមានគូស្នេហ៍របស់នាង ប៉ុន្តែមិនបានបង្ហាញមុខច្បាស់ឡើយ ។ ហើយរហូតដល់ថ្ងៃ សម្ពោធហាងលក់ពេជ្រ របស់បងស្រីនាង គឺអ្នកនាង ចោម ក្វាន់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ ស្រាប់តែតារាស្រីសម្បូរព័ត៌មានច្រើនបំផុត លើបណ្ដាញសង្គមរូបនេះ បានបង្ហាញមុខបុរសវ័យកណ្ដាលម្នាក់ សង្ស័យថា បុរសនោះគឺជាគូស្នេហ៍ថ្មីរបស់នាង បន្ទាប់ពីលោក ចាន់ មករា ។
យោងតាមសកម្មភាព របស់បុរសដែលមាន ឫកពា និងសាច់ឈាមទំនងជាអ្នកមានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភរូបនោះ ឃើញថា តែងតែដើមតាមជាប់ និងស្និទ្ធស្នាលជាមួយនាង ដេនីក្វាន់ បំផុត ។ ជាមួយគ្នានេះក៏ឃើញមានការលើកឡើង ពីសំណាក់អ្នកគាំទ្រ និងមិត្តភ្ដិ លើហ្វេសប៊ុកថា គេទាំងពីរនាក់សមគ្នាផងដែរ ។
គួរឱ្យដឹងផងដែរថា តារាសម្ដែង ដេននី ក្វាន់ ត្រូវបានទស្សនិកជនស្គាល់ច្បាស់តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត និងការតុបតែងខ្លួនសិចស៊ី បង្ហាញដើមទ្រូង ដ៏គួរឱ្យទាក់ទាញបំផុត ។ សម្រាប់រឿងរ៉ាវស្នេហាឯកជនរបស់នាង ក៏គេកត់សម្គាល់ឃើញថា នាង តែងតែបានផ្លាស់ប្ដូរដៃគូជាញឹកញយ ហើយក្នុងចំណោម អតីតគូស្នេហ៍របស់នាងទាំងនោះ ទស្សនិកជនស្គាល់ច្បាស់ តែម្នាក់ប៉ុណ្ណោះ គឺលោក ចាន់ មករា ដែលអ្នកនាង ដេនី ក្វាន់ ហ៊ានបង្ហាញមុខមាត់ខ្លាំងជាងគេ ៕ ដោយ៖ ម៉ានី