ព័ត៌មានអន្តរជាតិ

ឃើញស្លាប់រាល់ថ្ងៃ តែបាតុកររាប់ពាន់នាក់ហូឡង់ នៅតែមិនព្រមពាក់ម៉ាស់ ហើយប្រមូលផ្ដុំ ប្រឆាំងការបិទខ្ទប់

ប៉ូលិស​ប្រឆាំង​កុបកម្ម​ បាន​ព្យាយាម​ បំបែក​បាតុករ​ហូ​ឡង់ ​រាប់ពាន់​នាក់​ ខណៈ​ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​ នៅ​ទីក្រុង​អាំ​ស្ទើ​ដាំ​ដើម្បី​ប្រឆាំង​នឹង​ការបិទ​​ខ្ទប់ ទប់ស្កាត់​កូវី​ដ​ និង​វិធានការ​ចាក់​វ៉ាក់សាំង ​នៅក្នុង​ប្រទេស​ហូ​ឡង់​​។​

ក្រុមបាតុករ ដែល​ភាគច្រើន​មិន​ពាក់​ម៉ាស់ ​និង​មិន​អើពើ​នឹង​គោលការណ៍​ណែនាំ ពី​ការរក្សា​គម្លាត​សង្គម បាន​ផ្គើន​នឹង​ការ​ហាមប្រាម​របស់​រដ្ឋាភិបាល ​ចំពោះ​ការត​វ៉ានេះ​ ដោយសារ​តែ​ការបារម្ភ​ថា ​បាតុករ​​មួយចំនួន​ប្រហែលជា ​មាន​គម្រោង​ចូលរួម រៀបចំ​អំពើហិង្សា​​។​

យ៉ាងហោច​ណាស់​មនុស្ស ៣០​នាក់​ត្រូវបាន​ឃុំ​ខ្លួន បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា ដោយមានទាំងការវាយនឹងដំបង និងប្រលែងឆ្កែឲ្យខាំ ហើយអំឡុងពេល​នោះ ​មន្ត្រីប៉ូលិស​បួន​នាក់​បាន​រងរបួស​៕ Source: Sabay

Most Popular

To Top