លោក Ralf Rangnick បានឲ្យ Cristiano Ronaldo ធ្វើជាប្រធានក្រុមរបស់ Manchester United ក្នុងជំនួបជាមួយ Wolves ដោយសារតែរូបគេជាកីឡាករសម្បូរបទពិសោធន៍។
កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានប្រគល់ស្លាកប្រធានក្រុម ជំនួស Harry Maguire ដែលរបួស ពេលលេងជាមួយ Burnley កាលពីសប្ដាហ៍មុន។ អ្នកចាត់ការបណ្ដោះអាសន្ន Rangnick បាននិយាយថា Ronaldo និង David De Gea ជាជម្រើស២ល្អបំផុត។
De Gea ចូលលេងឲ្យបិសាចក្រហមតាំងតែពីឆ្នាំ២០១១ ក្រោយផ្ទេរពីក្លឹប Atlelico Madrid។ ចំណែកឯ Ronaldo នេះគឺជាការមកលេងជាលើកទីពីរនៅ United ក្រោយធ្លាប់លេងឲ្យក្រុមរវាងឆ្នាំ២០០៣-២០០៩។
និយាយមុនបរាជ័យ ១-០ ក្រោមថ្វីជើង Wolves លោក Rangnick លើកឡើងថា Ronaldo ជាកីឡាករមានបទពិសោធន៍ច្រើនបំផុត។ សំនួរគឺតើប្រធានក្រុមគួរផ្ដល់ទៅ De Gea ឬ Ronaldo ព្រោះពួកគេគឺជាកីឡាករលេងឲ្យក្រុមយូរបំផុត។ លោកចង់ជ្រើសរើសកីឡាកររត់លើទីលានជាប្រធានក្រុម ដូច្នេះក៏សម្រេចចិត្តយក Ronaldo៕ Source: Sabay