សុខភាព និង ផ្លូវភេទ

ឱប​ដើម្បី​សុខភាព

​ការ​ឱប​គឺជា​អំពើរ​បន្តិចបន្តួច​ ដែល​អាច​លួងលោម​ចិត្ត​យើង​ និង​បង្ហាញ​យើង​ពី​ទំនាក់ទំនង ​របស់​យើង​ទៅ​កាន់​អ្នកដទៃ​។ ការ​ឱប​មិន​ត្រឹមតែ​ជា​វិធី​ ក្នុង​ការបង្ហាញ ​និង​ទទួលយក​នូវ​សេចក្តីស្រឡាញ់​តែប៉ុណ្ណោះ​ទេ វា​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ ការបំបាត់​ស្ត្រេ​ស​និង​ការ​លួង​លោង​ រាង្គ​កាយរ​បស់​យើង​។​

​វេជ្ជបណ្ឌិត ឡ​រ៉ា ច​ន​សុន (Laura Johnson) និយាយថា “​អ្នក​និយាយ​ថា​អ្នក​គឺជា​គ្រូពេទ្យ​ ដែល​បង្គាប់​ឱ្យ​អ្នកជំងឺ​បង្កើត​ការ​ឱប នោះ​អ្នកជំងឺ​នឹង​គិតថា ​អ្នក​គឺជា​គ្រូពេទ្យ​ដែល​លេងសើច​។ ពួកគេ​នឹង​គិតថា តើ​អ្នក​មិន​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ ប្រើ​ថ្នាំ​ពិតប្រាកដ​ទេ​ឬ​?”​។​

“​មនុស្ស​យើង​គិត​ថា​ រាង្គ​កាយ​គឺ​ដូចជា​ម៉ាស៊ីន ប៉ុន្តែ​ការពិត​មិន​មែន​នោះ​ទេ​។ ពួក​គេ​គិត​ថា​ការជួសជុល​មនុស្ស​ម្នាក់ ​គឺ​ដូចជា​ការជួស​ជុស ម៉ាស៊ីន​យ៉ាង​ដូច្នោះ​ដែរ​។ អ្នក​គ្រាន់តែ​ដាក់​ផ្នែក​របស់​វា​ឱ្យ​ត្រូវ នោះ​អ្នកនឹង​អាច​ប្រើ​វា​បាន​។ ប៉ុន្តែ​ភាពខុសគ្នា​គឺ ម៉ាស៊ីន​មិនមាន​អារម្មណ៍​នោះទេ​។ វា​មិន​ខ្វល់​ថា​អ្នក​មាន​អារម្មណ៍​ យ៉ាងណា​នៅពេល​ដែល​អ្នក​ដាក់​បញ្ចូល​ផ្នែក​ថ្មី​មួយ​នោះ​ទេ​។ ប៉ុន្តែ មនុស្ស​មាន​អារម្មណ៍​នោះ​។ អ្នក​មិន​អាច​មាន​វិធីសាស្ត្រ​ដំណើរការ​ ណាមួយ​ដើម្បី​ព្យាបាល​មនុស្ស​ម្នាក់​ ដែល​មិនមែន​ជា​គ្រឿង​ម៉ាស៊ីន​នោះទេ​”​។​

វេជ្ជបណ្ឌិត ច​ន​សុន បាន​សិក្សា​ពី​ឥទ្ធិពល​ នៃ​ការប៉ះពាល់​នៃ​រាង្គ​កាយ រួមមាន​ទាំង​ចំនួន​ម៉ោង​ដែល គ្រួសារ​របស់​អ្នកជំងឺ​បាន ​ចំណាយពេល​ជាមួយ​អ្នកជំងឺ និង​ចំនួន​ម៉ោង​ដែល​គ្រូពេទ្យ​ចំណាយ​លើ​អ្នកជំងឺ​។ “​ភស្តុតាង​គឺ​គួរឱ្យ​រន្ធត់​៖ មនុស្ស​គ្រប់គ្នា​ត្រូវការ​ការយក ចិត្តទុកដាក់​ប្រចាំ​ថ្ងៃ​និង​ការប៉ះពាល់​រាង្គ​កាយ ​ប្រចាំ​ថ្ងៃ​ដើម្បី​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍ល្អ​។ វា​មាន​សារសំខាន់​ដូចគ្នា​ នឹង​របប​អាហារ​និង​ការ​ហាត់ប្រាណ​ យ៉ាង​ដូច្នោះ​ដែរ​”​ ។​

​“​ប្រព័ន្ធ​រាង្គ​កាយរ​បស់​អ្នក​មិនមែន​ សម្រាប់​ដំណើរការ​ក្នុង​រូង​ថ្ម ឬ​កន្លែង​ដាច់ស្រយាល​ពី​អ្នក​ដទៃ​នោះទេ​។ វា​ត្រូវ​ប្រើ​សម្រាប់​ដំណើរការ​ជាមួយ នឹង​ស្ថានភាព​នៃ​មនុស្ស​និង​មនុស្ស​”​។​

​ដូច្នេះ​ការប៉ះពាល់​រាង្គ​កាយ ដូច​ជា​ការ​ឱប ក៏​អាច​ប្រើ​ជា​ឱសថ​ជួយ​ឱ្យ​អារម្មណ៍​ មនុស្ស​បាន​ធូរស្បើយ​ផងដែរ​។ ប្រភព៖ Health

Most Popular

To Top