The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Aubameyang បានធ្វើតេស្តឃើញវិជ្ជមានកូវីដ ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការប្រកួតពានរង្វាន់អាហ្វ្រិក AFCON ដែលវានឹងអាចធ្វើឲ្យប៉ះពាល់ ដល់បេក្ខភាពរបស់គាត់ ក្នុងការប្រកួតជាមិនខាន។
Aubameyang បានទទួលរងនូវបញ្ហាអស់ រយៈពេលជាច្រើនសប្តាហ៍ មកហើយជាមួយនឹងក្លឹបដោយ មិនទាន់អាចបង្ហាញខ្លួនឡើងវិញ បាននៅឡើយជូនឈុតធំ ក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយបន្ថែមពីនេះថែមទាំងប្រឈមមុខ នឹងការបាត់បង់ឱកាសបង្ហាញខ្លួន ឲ្យជម្រើសជាតិថែមទៀតនៅសប្តាហ៍នេះ។
គួរឲ្យដឹងដែរថា AFCON នឹងចាប់ផ្តើមកម្មវិធីនៃ ការប្រកួតពីថ្ងៃអាទិត្យទី៩ ខែមករានេះ ទៅខណៈដែលក្រុមជម្រើសជាតិ ហ្គាបុងរបស់កីឡាករ Aubameyang នឹងត្រូវប្រកួតក្នុងពូលប៉ះនឹងក្រុម កូម៉ូរ៉ូស នៅថ្ងៃទី១០ ខែមករា និងបន្ទាប់មកប្រកួតប៉ះហ្គាណានៅ ៤ថ្ងៃបន្ទាប់មុនពេលប៉ះម៉ារ៉ុក នៅថ្ងៃទី១៨ ខែមករា ៕
ប្រែសម្រួល៖ ស៊ុន លី