កីឡា

ក្រុមអត្តពលិក កីឡាការ៉ាតេ-ដូ វ័យក្មេង ចំនួន១៩ចូលរួមការប្រកួតពានរង្វាន់ កុមារឆ្នា២០២១ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជំនះ ៧ មករា

ភ្នំពេញ៖សាលាគុនសុរិយា ការ៉ាតេ-ដូនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះបានរៀបចំការប្រកួតពានរង្វាន់កុមារឆ្នា២០២១ លើកទី២១ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០២២ នៅសាលាគុនសុរិយា ការ៉ាតេ-ដូដោយមានក្រុមកីឡាករ-កីឡាការិនីវ័យក្មេងចំនួន១៩ចូលរួម។

ក្នុងឳកាសប្រកួតនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាប្រធានសមាគមកីឡាការ៉ាតេសូតូកង់កម្ពុជា លោក យាន ងួន ប្រធានគណៈកម្មការបច្ចេកទេសសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងអាណាព្យាបាលក្រុមកីឡាករ-កីឡាការិនីវ័យក្មេង។

លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួង មហាផ្ទៃ និងម្ចាស់សាលាគុនសុរិយា ការ៉ាតេ-ដូបានប្រាប់ឲ្យដឹងថា ការប្រកួតនេះលើកទី២១ហើយដែលជាផែនការមេរបស់សាលាគុនសុរិយា ការ៉ាតេ-ដូក្នុងការអភិឌ្ឍនក្រុមកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់ក្រោយសម្រាប់កីប្រភេទកីឡាការ៉ាតេ-ដូ។ ការប្រកួតខាងលើកនេះក្រុមកីឡាករ-កីឡាការិនី ការ៉ាតេ-ដូវ័យក្មេងចំនួន២៦នាក់ក្នុងនោះកីឡាករមានចំនួន១៩នាក់ និងកីឡាការិនី៧នាក់ប្រកួតលើវិញ្ញាសាសម្តែង។

លោកបានបន្តថា ក្រុមកីឡាករ-កីឡាការិនី ការ៉ាតេ-ដូវ័យក្មេងមានអាយុចាប់ពី១០រហូតដល់១៣ឆ្នាំដែលជាសិស្សហ្វឹកហាត់នៅសាលាគុនសុរិយា ការ៉ាតេ-ដូ។លោករៀបចំការប្រកួតនេះឡើងដើម្បីឲ្យកីឡាករ-កីឡាការិនី ការ៉ាតេ-ដូវ័យក្មេងដកស្រង់បទពិសោធន៍ដែលពួកក្មួយបានធ្វើការហ្វឹកហាត់កន្លងមក។ លោកតាំងឲ្យសាលាគុនសុរិយា ការ៉ាតេ-ដូសូមថ្លែងអរគុណដល់លោក បួន ហេងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូITF បានឧបត្ថម្ភថវិកាជាប្រាក់រង្វាន់ក្រុមកីឡាករ-កីឡាការិនី ការ៉ាតេ-ដូវ័យក្មេង និងលោក ផេង ផល្លា ក៏បានឧបត្ថម្ភថវិកាដែរ៕ដោយ៖លី ភីលីព

Most Popular

To Top