កីឡាករខ្សែប្រយុទ្ធ Cavani មកដល់ពេលនេះ កុងត្រារបស់គាត់ គឺមានសុពលភាព ត្រឹមតែចុងរដូវកាល នេះប៉ុណ្ណោះ ប៉ុន្តែកីឡាករផ្ទាល់ ក៏បានបញ្ជាក់ពីបំណងប្រាថ្នា របស់គាត់ជាមួយនឹងក្លឹបផងដែរ ទៅកាន់គ្រូបង្វឹក លោក Ralf Rangnick ។
តាមការបញ្ជាក់ ដោយគ្រូបង្វឹករូបនេះ ដែលបានពន្យល់ប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មានថា កីឡាករអ៊ុយរ៉ាហ្គាយ រូបនេះមិនបានព្យាយាម ក្នុងការបង្ខំចិត្តចាកចេញ នៅក្នុងខែមករានេះឡើយ ដែលមានន័យថា គាត់បានទុកឱកាស ក្នុងការពិភាក្សាគ្នាបន្ថែមទៀត នាពេលខាងមុខ ។
កន្លងមកតែងតែមានលេចឬថា Cavani វ័យ៣៤ឆ្នាំរូបនេះនឹងផ្ទេរ ទៅចូលរួមជាមួយនឹង Barcelona ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សាគ្នា រួចមកគ្រូបង្វឹកលោក Rangnick បានអះអាងថាកូនក្រុម របស់លោករូបនេះ មានបំណងចង់បន្តរស់នៅ Old Trafford ដដែល និងកំពុងរងចាំការសម្រេចចិត្តចុង ក្រោយមួយរួមគ្នា ក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួល៖ស៊ុនលី