កីឡា

Alan Shearer ព្យាករណ៍អំពី ក្រុមដែលនឹងទទួលបាន ចំណាត់ថ្នាក់លេខ៤ និងក្រុមដែលនៅបាតតារាង

អតីតកីឡាករឆ្នើមគ្រាប់បាល់ច្រើនជាងគេ នៅលីគកំពូលអង់គ្លេសលោក Alan Shearer នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ ទុកនូវលទ្ធផលមួយចំនួនសម្រាប់រដូវកាលនេះ ដែលក្នុងនោះ លោកជឿជាក់ថាកាំភ្លើងធំ Arsenal នឹងគ្មានឱកាសទៅលេងនៅ Champions League ឡើយរដូវកាលក្រោយ។

លោកបន្តថា Spurs នឹងអាចយកឈ្នះ Arsenal ដើម្បីដណ្តើមយកលេខរៀងទី៤ ទោះបីជាបច្ចុប្បន្ន Arsenal កំពុងឈរនៅលេខរៀងទី៤ មាន២ពិន្ទុលើក្រុម Spur ក្តីហើយលើសពីនោះ Newcastle នឹងអាចគេចចេញផុត ពីក្រុមដែលត្រូវបានគេកាត់ចោលផងដែរ។

លោកបន្តដែរថា៖ពីដើមឡើយខ្ញុំធ្លាប់និយាយថា Chelsea នឹងជាអ្នកលើកពានរដូវកាលនេះ ប៉ុន្តែមកដល់ពេលនេះ Man City កំពុងធ្វើបានយ៉ាងល្អដូចនេះខ្ញុំជឿជាក់ថានឹងមិនមានអ្នកអាចប្រជែង ពាននេះជាមួយនឹង Man City ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top