រីយ៉ូឌឺចាណេរ៉ូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ចំនួន១០នាក់បានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ហើយមនុស្សជាង ១៣.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង របស់ពួកគេ។ អាជ្ញាធរការពារជាតិ បានលើកឡើងកាលពីថ្ងៃអង្គារ ។
ក្នុងចំណោមជនរងគ្រោះមាន៥នាក់ មកពីគ្រួសារតែមួយ ដែលធ្វើដំណើរតាមរថយន្ត នៅក្នុងទីក្រុង Belo Horizonte ជាទីប្រជុំជន។
មានករណីគ្រោះបាក់ដី បានកប់ឡានរបស់ពួកគេ ដែលដឹកប្តីប្រពន្ធ កូនអាយុ៣ឆ្នាំ និង៦ឆ្នាំរបស់ពួកគេ និងសាច់ញាតិម្នាក់ទៀត ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ដែលបង្កឱ្យមានទឹកជំនន់ និងបាក់ដី នៅក្នុងក្រុង ។
ទីក្រុងសរុបចំនួន១៤៥ នៃក្រុងចំនួន៨៥៣របស់រដ្ឋ បានប្រកាសស្ថានភាពអាសន្ន ខណៈដែលមនុស្សជាង ១៧.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា