សិល្បៈ និង កម្សាន្ត

លោក Lee Jung Jae បានចែករម្លែក បទពិសោធន៍ខ្លះ របស់លោក ពេលកំពុងថតរឿង ‘Squid Game’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Jung Jae លាតត្រដាងអ្នកនៅជុំវិញលោក មានការព្រួយបារម្ភចំពោះលោក បន្ទាប់ពីឃើញលោក មានភាពច្របូកច្របល់ ពេលកំពុងថតរឿង ‘Squid Game’ ក្រោយលោកបង្ហាញខ្លួន វគ្គចុងក្រោយ នៃ ‘You Quiz on The Block’។

លោក Lee Jung Jae បានគ្រប់គ្រងអារម្មណ៍ នៃខ្សែភាពយន្តដែលបានកំណត់ភ្លាមៗ នៅពេលលោកបានបង្ហាញខ្លួន។ វត្តមានរបស់លោក ពេញបន្ទប់ពេលលោកស្វាគមន៍ Yoo Jae Suk និង Jo Se Ho។ នៅថ្ងៃនេះ Lee Jung Jae ក៏បានបញ្ចេញនូវមន្តស្នេហ៍ គួរឲ្យអស់សំណើច និងស្មោះត្រង់របស់លោកផងដែរ ខណៈលោកបានសុំជំនួយ Yoo Jae Suk នៅពេលលោកត្រូវអង្គុយលើកៅអីទាប ដោយស្លៀកខោស្បែកតឹង។

ក្នុងអំឡុងពេលសម្ភាសន៍ Yoo Jae Suk បានសួរលោក Lee Jung Jae ថា តើលោកដឹងថា ‘Squid Game’ នឹងទាក់ទាញការចាប់អារម្មណ៍ ជាសកលនេះឬអត់។ លោកLee Jung Jae ចាប់ផ្ដើមពន្យល់ថា លោកបានថតកម្មវិធីនេះជិតមួយឆ្នាំហើយ ក្នុងអំឡុងពេលនោះលោកត្រូវតែរក្សា រូបរាងស្រឡូនរបស់លោក។ លោកពន្យល់ថា ក្នុងអំឡុងពេលនោះ ខ្ញុំមិនបានកាត់សក់ ឬកោរសក់របស់ខ្ញុំទេ ខ្ញុំក៏មិនខ្វល់ថាខ្ញុំពាក់អ្វីដែរ។

លោក Yoo Jae Suk បានបន្ថែមថា លោកចាំបានថា Lee Jung Jae មើលទៅមិនស្អាត ក្នុងអំឡុងពេលនោះ នៅពេលពួកគេនឹងជួបគ្នា នៅកន្លែងហាត់ប្រាណ។ Yoo Jae Suk បានពន្យល់ថា បាទវាចម្លែកបន្តិច នេះក៏ព្រោះតែ Lee Jung Jae ត្រូវបានគេឃើញកោរសក់ខ្លីស្អាត ហើយដឹងថារក្សាខ្លួនបានល្អ៕ ដោយ៖លី ភីលីព

Most Popular

To Top