កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៥ ខែមករា នេះ តារាចម្រៀងស្រី កូរ៉េខាងត្បូង នាង Jimin អតីតសមាជិកក្រុម AOA បានត្រឡប់មក Instagram វិញ ជាមួយនឹងសារដ៏សាមញ្ញ មួយដោយអានថា “អរគុណ” ។
តារាត្រូវបានគេឃើញអង្គុយលើកៅអី ក្នុងស្ទូឌីយ៉ូថតសំឡេង ដូចជាកំពុងធ្វើការលើតន្ត្រី ។ អ្នកគាំទ្រមួយចំនួន សង្ស័យថា សារ “អរគុណ” របស់នាងគឺត្រូវបានផ្ញើនៅ FNC Entertainment ដែលជាភ្នាក់ងារ យូរអង្វែងរបស់នាង ។
កាលថ្ងៃទី ១៣ ខែមករា FNC Entertainment បានបញ្ជាក់ជាផ្លូវការថា កិច្ចសន្យាផ្តាច់មុខ របស់ពួកគេជាមួយ នាង Jimin បានផុតកំណត់ហើយថា ភាគីទាំង២ បានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពី ១0 ឆ្នាំ ៕ដោយ៖លី ភីលីព