ប្រទេសចិនដីគោកបានកត់ត្រា នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៥៥នាក់ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងករណីឆ្លងថ្មី ចំនួន ១២៧នាក់ ដែលត្រូវបានរាយការណ៍ កាលពីមួយថ្ងៃមុន។
យោងតាមទិន្នន័យចុងក្រោយបង្អស់ ពីគណៈកម្មការសុខភាពជាតិ បានឱ្យដឹងថា កាលពីថ្ងៃអង្គារចិនដីគោក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៣៣នាក់ នៅក្នុងខេត្តហឺណាន ១៤នាក់ នៅក្នុងខេត្តធានជីន ៧នាក់នៅក្នុងខេត្តក្វាងទុង និង ១នាក់ នៅរដ្ឋធានីប៉េកាំង។
គណៈកម្មការនោះបានកត់សម្គាល់ថា មិនមានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ទេ ប៉ុន្តែបាននិយាយបន្ថែមថា មានការសង្ស័យថា មានករណីឆ្លងថ្មីចំនួន ៥នាក់ ដែលអ្នកទាំងអស់នោះ មកពីបរទេស៕ Source: Sabay