កីឡា

ក្រុមបាល់ទាត់ តារាមហាហង្ស អលស្តា គ្រង់តំណែង នៃការប្រកួតបាល់ទាត់ពានរង្វាន់ ទ្រទ្រង់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្រុមបាល់ទាត់តារាមហាហង្ស អលស្តាគ្រង់តំណែងនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ពានរង្វាន់ទ្រទ្រង់ មូលនិធិគន្ធបុប្ផារដូវកាលដំបូង ក្រោយពីយកឈ្នះលើក្រុមបាល់ទាត់ 7-NG-SOCCER-TEAM នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានស្តាតចាស់ ក្រោយពន្យាពេលរៀបចំការប្រកួត ដោយសារវិបិត្តនៃមេរោគ COVID-19 អស់រយៈពេលប្រមាណ៦ខែ ការប្រកួតបានចាប់ផ្ដើមដំណើរការវិញ

ក្នុងឳកាសប្រគល់ និងពាន់រង្វាន់ ជូនក្រុមដែលជាប់ចំណាត់ថ្នាក់ ដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជើងចាស់ របស់កម្ពុជា និងលោក អ៊ូ រតនា តំណាងឲ្យក្រុមបាល់ទាត់ទ័ពវ័យចាស់។

ចំណែកក្រុមដែលទទួលបានជើងឯករង គឺក្រុមបាល់ទាត់ 7-NG-SOCCER-TEAM ក្រុមបាល់ទាត់ហនុមានជាប់ចំណាត់ថ្នាក់លេខ៣ និងក្រុមបាល់ទាត់ 12 Happy ជាប់ចំណាត់ថ្នាក់លេខ៣ ចំពោះកីឡាករដែលស៊ុតបញ្ជូលទីច្រើនជាងគេបានទៅលើកីឡាករ អ៊ឹម សុនិត្យ ពាក់លេខ១១ មកពីក្រុមបាល់ទាត់តារាមហាហង្ស អលស្តា ។ដូច្នេះក្រុមជើងឯកឆ្នាំក៏បានឧបត្ថម្ភទឹកប្រាក់១០០០ដុល្លារដល់មន្ទីរគន្ធបុប្ផាដែរ។

ពានរង្វាន់ទ្រទ្រង់មូលនិធិ គន្ធបុប្ផា គ្រោងនិងចាប់ផ្តើមប្រកួតនៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដោយចំនាយពេលប្រកួតចំនួន ៧សប្តាហ៍ដើម្បីរកជើងឯក។ ចំពោះក្រុមទទួលជើងឯក ទទួល ពាន ១មួយ និងលិខិតថ្លែងអំណរ តែមិនមានប្រាក់រង្វាន់ទេដោយសារថវិកា បានពីការចុះឈ្មោះនឹងបរិច្ចាកចូលមូលនិធិគន្ធបុប្ផា សម្រាប់ការប្រកួតនេះផងដែរ គឺធ្វើឡើងតែថ្ងៃចុងសប្ភាហ៍ តែប៉ុននោះ ហើយក៍មិនអនុញ័ត្តអោយកីឡាករអាជីព ដែលមានឈ្មោះលេង លីគកំពូលកម្ពុជា និងពានរង្វាន់Hun Sen Cup ចូលរួមប្រកួតឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top