កីឡាករខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុង Aubameyang ទីបំផុតគឺបានត្រៀមខ្លួនហើយសម្រាប់ទំព័រជីវិតថ្មីរបស់គាត់ជាមួយនឹងក្លឹប Barcelona ក្រោយការផ្ទេរចេញពី Arsenal នៅចុងម៉ោង។
Aubameyang ទោះបីជាយ៉ាងណាក្តីបានធ្វើការលើកឡើងថាបញ្ហាមួយគត់ដែលនាំឲ្យមានការចាកចេញទាំងលំបាកពីEmirates នោះគឺដោយសារតែគ្រូបង្វឹកលោក Mikel Arteta។
Aubameyang ដែលខកខានការប្រកួតឲ្យក្លឹបជាច្រើនខែព្រមទាំងបានបាត់បង់តំណែងជាប្រធានក្រុមផងនោះបានបញ្ជាក់បែបនេះថា៖ខ្ញុំគិតថាបញ្ហាគឺតែជាមួយនឹងលោក Arteta ប៉ុណ្ណោះពីព្រោះគាត់ជាអ្នកធ្វើការសម្រេចចិត្តនេះខ្ញុំមិនអាចនិយាយច្រើនលើស
នេះនិងឲ្យច្រើនជាងគេនេះទេហើយកន្លងមកខ្ញុំតែងតែព្យាយាមនៅស្ងៀមស្ងាត់គឺតែប៉ុណ្ណឹង៕ ប្រែសម្រួល៖ស៊ុនលី