អង់ការ៉ា៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសតួកគីលោក Recep TayyipErdogan បានធ្វើតេស្តឃើញកូវីដពូជថ្មី គឺអូមីក្រុង។
លោកប្រធានាធិបតីផ្ទាល់ ក៏បានចេញការប្រកាសនេះ ដោយផ្ទាល់ផងដែរ តាមរយៈបណ្តាញសង្គម Twitter របស់លោកនិងបន្តថា ទាំងភរិយារបស់លោកក្តី ក៏មានរោគសញ្ញាកម្រិតស្រាលដូចគ្នា ហើយកំពុងបន្តធ្វើការពីគេហដ្ឋាន ដូចជាធម្មតានៅឡើយទេ។
គួរឲ្យដឹងដែរថា ចំនួននៃការឆ្លងវិរុសកូវីដ នៅក្នុងប្រទេសតួកគី បានកើនឡើងទ្វេដង គិតចាប់តាំងតែពិខែមករា ដោយសារអត្រា នៃការឆ្លងរបស់វិរុសពូជថ្មីអូមីក្រុង។
គិតត្រឹមថ្ងៃសុក្រចំនួនករណីថ្មី មានរហូតទៅដល់១១១ ១៥៧ គឺជាចំនួនឆ្លងដែលមានចំនួនកើនឡើង ខ្ពស់បំផុតមិនធ្លាប់មានឡើយ គិតចាប់តាំងតែពីកូវីដ ចាប់ផ្តើមវាយលុយដំបូង៕ ប្រែសម្រួល៖ស៊ុនលី