កីឡា

Hong Suk Chun ចេញមុខរិះគន់អ្នកនិយាយអាក្រក់ បន្ទាប់ពីមានមតិស្អប់ខ្ពើម ចំពោះការសោកសៅកីឡាករបាល់ទះ Kim In Hyuk

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងលោក Hong Suk Chun បានរិះគន់អ្នកនិយាយអាក្រក់ នៅលើបណ្តាញផ្សព្វផ្សាយសង្គម Instagram បន្ទាប់ពីទទួលបានមតិស្អប់ខ្ពើម ចំពោះការសោកសៅ កីឡាករបាល់ទះអាជីព លោក Kim In Hyuk ។

នៅថ្ងៃទី ៧ ខែកុម្ភៈ លោក Hong Suk Chun បានអាប់ដេត Instagram របស់លោកជាមួយនឹងការបង្ហោះ ដែលសំដៅទៅរកអ្នកនិយាយព្យាបាទ។ លោកបានសរសេរថា ខ្ញុំសូមនិយាយពាក្យមួយ ដើម្បីស្អប់អ្នកនិយាយ។ តើអ្នកដែលបញ្ចេញមតិស្អប់ខ្ពើមនោះ មិនចេះអក្សរទេ? តើផ្នែកណាជាការនិយាយ បង្កាច់បង្ខូចមនុស្សស្លាប់? ពាក្យ “ខុសគ្នា” មិនមែនមានន័យថា លោកជាខ្ទើយទេ។ ខ្ញុំនិយាយអំពីការលំបាករបស់លោក ដោយសារវិធីសាស្ត្រមិនធម្មតា របស់លោកក្នុងការបង្ហាញខ្លួន លោកជាកីឡាករបាល់ទះបុរស លោកត្រូវស៊ូទ្រាំនឹងភាពតានតឹង និងការស្អប់ដោយសារវា ហើយឥឡូវនេះពួកគេ កំពុងវាយប្រហារខ្ញុំ។

កាលពីថ្ងៃទី៦ ខែកុម្ភៈ លោក Hong Suk Chun បានបង្ហោះសាររម្លែកទុក្ខកីឡាករបាល់ទះ លោក Kim In Hyuk។ រួមជាមួយនឹងឈុតឆាក ក្នុងខ្សែភាពយន្តរឿង ‘សៀវភៅបៃតង’ លោកបានសរសេរថា “ភាពយន្តអង្រួងដួងចិត្តរបស់ អ្នកសម្រាប់ការបង្ហាញពី របៀបដែលសិល្បករស្បែកខ្មៅ បានតស៊ូដើម្បីសិទ្ធិរបស់ គាត់ប្រឆាំងនឹងការរើសអើង។

លក្ខខណ្ឌនៃការទទួលស្គាល់ របស់យើងទាក់ទងនឹងសិទ្ធិមនុស្ស និងការរើសអើងមែនទេ? វាពិបាកក្នុងការបញ្ចេញមតិ របស់អ្នកសព្វថ្ងៃនេះ។ ខ្ញុំមិនអាចរក្សាបងប្រុសម្នាក់ទៀត បានទេដោយសារតែភាពកម្សាករបស់ខ្ញុំ ហើយ។ ជារៀងរាល់ថ្ងៃនៅលើទឹកដីនេះក្នុងឆ្នាំ ២0២២ មនុស្សវាយប្រហារ អ្នកផ្សេងរហូតដល់ស្លាប់ ដោយសារអ្នកផ្សេង តើខ្ញុំគួរឈរនៅទីណា? ខ្ញុំមានអារម្មណ៍ថា គ្មានអំណាច ៕

ដោយ៖ លី ភីលីព

Most Popular

To Top