ការ៉ុត ត្រូវបានគេចាត់ទុកជាបន្លែ ដែលមានភាពពេញនិយមខ្លាំងបំផុត សម្រាប់មនុស្សមួយចំនួន ព្រោះវាអាចញ៉ាំទាំងឆៅក៏បាន ឆ្អិនក៏បាន។ ក្រៅពីមានរសជាតិផ្អែមតិចៗ គួរឲ្យចង់បរិភោគ ការរ៉ុត មានផ្ទុកវីតាមីន A, C, B1, B6, K, E, D រួមជាមួយនឹងសារធាតុចិញ្ចឹម មួយចំនួនទៀត ដែលល្អបំផុតសម្រាប់សុខភាព។
ខាងក្រោមនេះ គឺជាហេតុផល ដែលអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យគ្រប់គ្នាទទួលទានទឹកការ៉ុត រាល់ថ្ងៃ៖
បន្សាបអាស៊ីតក្នុងឈាម
នៅក្នុងទឹកការ៉ុត មានផ្ទុកសារធាតុអាល់កាឡាំងពីធម្មជាតិ ដែលអាចជួយបន្សាប ជាតិអាស៊ីតនៅក្នុងឈាម។ ហេតុនេះ ប្រសិនបើអ្នកទទួលទានជាប្រចាំ វានឹងធ្វើឲ្យឈាមមានសុខភាពល្អ។
ល្អសម្រាប់ភ្នែក
ជំងឺភ្នែកមួយចំនួន នឹងត្រូវបានការពារដោយសារតែ ការទទួលទានទឹកការ៉ុត ព្រោះវាមានផ្ទុកសារធាតុ lutein និងបេតាការ៉ូទីន។
កាត់បន្ថយបញ្ហាទល់លាមក
ទឹកការ៉ុត មានសមត្ថភាពអាចជួយបន្ទន់លាមក ដូច្នេះប្រសិនបើអ្នកចង់ បំបាត់បញ្ហាទល់លាមក គួរតែទទួលទាន១ពែង ជារៀងរាល់ពេលព្រឹក។
បង្ការជំងឺផ្លូវដង្ហើម
ទឹកការ៉ុត មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារបញ្ហាគេងស្រម៉ុក និងជំងឺផ្លូវដង្ហើមផ្សេងទៀត យ៉ាងមានប្រសិទ្ធភាព។
ប្រឆាំងការរលាក
ជំងឺរលាកសន្លាក់ និងជំងឺរលាកផ្សេងៗទៀត អាចត្រូវបានការពារ ប្រសិនបើអ្នកផឹកទឹកការ៉ុត បានទៀតទាត់។
ការពារជំងឺដាច់សរសៃឈាមខួរក្បាល
ទឹកការ៉ុត អាចជួយសម្អាត សរសៃឈាមអាក់ទែ និងការពារជំងឺដូចជា ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
ការពារជំងឺមហារីក
ការសិក្សាមួយចំនួនបានបង្ហាញថា ការទទួលទានទឹកការ៉ុត បានទៀងទាត់ អាចជួយការពារជំងឺមហារីកច្រើនប្រភេទ។
សម្អាតតម្រងនោម
ការទទួលទានទឹកការ៉ុត ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបន្ទុកលើតម្រងនោម និងសម្អាតតម្រងនោមតាមបែបធម្មជាតិ។
បង្ការភាពស្លេកស្លាំង
ទឹកការ៉ុត ត្រូវបាណគេរកឃើញថា មានសមត្ថភាពអាចជួយផលិតឈាម នេះហើយជាមូលហេតុដែលវា អាចជួយការពារភាពស្លេកស្លាំងបាន។
កាត់បន្ថយកូលេស្តេរ៉ុល
នៅក្នុងទឹកការ៉ុត មានផ្ទុកសារធាតុ pectin ដែលអាចកាត់បន្ថយ កូលេស្តេរ៉ុលក្នុងសរសៃឈាម និងធ្វើឲ្យឈាមរត់បានល្អ ៕