សិង្ហបុរី ៖ ក្រុមហ៊ុន Boeing បានប្រកាសថា ក្រុមហ៊ុន និងទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោង ដែលបង្កើតហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរទិន្នន័យ ដើម្បីអនុញ្ញាតឱ្យមានការវិភាគ ទិន្នន័យរួមគ្នា សម្រាប់យន្តហោះ F-15SG របស់កងទ័ពអាកាសសិង្ហបុរី ។
សេចក្តីប្រកាសបានឲ្យដឹងថា ការផ្លាស់ប្តូរទិន្នន័យនឹងរក្សាទុក និង សម្របសម្រួលការវិភាគទិន្នន័យ ខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់កងយន្តហោះ F-15SG ដើម្បីបង្កើតសកម្មភាពថែទាំព្យាករណ៍ ដែលនឹងជួយបង្កើនការត្រៀម ខ្លួនប្រតិបត្តិការ ។
លោក Ted Colbert ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Boeing Global Services បានលើកឡើងថា ” ការវិភាគទិន្នន័យ គឺគ្រាន់តែជាផ្នែកមួយ នៃប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលកំពុងរីកចម្រើនរបស់យើង នៃសេវាកម្មប្រកបដោយភាព ច្នៃប្រឌិត” ៕
ដោយ ឈូក បូរ៉ា