បច្ចេកវិទ្យា

អង្គការ NASA និងក្រុមហ៊ុន Boeing ចាប់ផ្តើមបេសកកម្មបញ្ជូននាវិក ជាលើកដំបូង ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ

AFP

ឡូសអ៊ែនជីឡេស ៖ កាលពីថ្ងៃពុធ អង្គការ NASA និងក្រុមហ៊ុន Boeing បានចាប់ផ្តើមបេសកកម្មបញ្ជូននាវិក ជាលើកដំបូងបង្អស់ នៃយានអវកាស Starliner ចេញពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយបានបញ្ជូនអវកាសយានិកមកពីអង្គការ NASA ចំនួននាក់ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ ហៅកាត់ថា (ISS) ។

យានអវកាសនេះ បានបាញ់បង្ហោះនៅម៉ោង១០និង៥២នាទីព្រឹក ម៉ោងនៅភាគខាងកើត ដោយប្រើគ្រាប់រ៉ុក្កែត United Launch Alliance (ULA) Atlas V បាញ់ចេញពី Space Launch Complex-41 នៅស្ថានីយ៍ Cape Canaveral Space Force ស្ថិតក្នុងរដ្ឋផ្លរីដា ។

យានអវកាសបានអនុវត្តចូល តាមគន្លងដែលបានគ្រោងទុករបស់ខ្លួន ក្រោយបាញ់បង្ហោះប្រហែល៣១នាទី ។

ក្រោយពីបំបែកខ្លួនចេញពីគ្នា កន្សោមនាវិកដែលដឹកអវកាសយានិករបស់អង្គការ NASA ដែលរួមមាន Butch Wilmore និង Suni Williams កំពុងធ្វើដំណើរ ទៅកាន់ស្ថានីយអវកាស ។

លោក Mark Nappi អនុប្រធាន និង ជាអ្នកគ្រប់គ្រងកម្មវិធីនៃកម្មវិធី Commercial Crew របស់ក្រុមហ៊ុន Boeing បានលើកឡើងថា “ជាមួយនឹងការបាញ់បង្ហោះ របស់យានអវកាស Starliner ការផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែត និងការមកដល់នៅលើគន្លងគោចរ ការសាកល្បងជើងហោះហើរ របស់ក្រុមហ៊ុន Boeing គឺស្ថិតនៅលើផ្លូវត្រូវ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top