ព័ត៌មានអន្តរជាតិ

ចិន ចេញរបាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្ស​ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១

ប៉េកាំង៖ ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ របស់ប្រទេសចិន បានចេញរបាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

របាយការណ៍បានឲ្យដឹងថា ស្ថានភាពសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក ដែលមានកំណត់ត្រាល្បីល្បាញ បានកាន់តែអាក្រក់នៅឆ្នាំ២០២១ ។ ឧបាយកលនយោបាយរបស់ប្រទេសនេះ នាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃការស្លាប់ដោយសារ ជំងឺកូវីដ-១៩ ខណៈពេលដែលការបាញ់ប្រហារ ស្លាប់នៅក្នុងប្រទេស បានឈានដល់កំណត់ត្រាថ្មីមួយ។

ប្រភពបានឲ្យដឹងថា លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ បានជាន់ឈ្លីសិទ្ធិនយោបាយរបស់ប្រជាជន និងការអនុវត្តច្បាប់ដោយហឹង្សា បានធ្វើឱ្យជីវិតជនចំណាកស្រុក និងជនភៀសខ្លួន កាន់តែពិបាកនៅក្នុងសហរដ្ឋអាមេរិក។

របាយការណ៍ក៏បានលើកឡើងពីការរើសអើង ដែលកំពុងកើនឡើងរបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមជនជាតិភាគតិច ជាពិសេសប្រជាជន ដែលមានដើមកំណើតអាស៊ី។ សកម្មភាពឯកតោភាគី របស់សហរដ្ឋអាមេរិក បានបង្កើតវិបត្តិមនុស្សធម៌ថ្មី នៅទូទាំងពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top