សហព័ន្ធបាល់ទាត់ The International Federation of Professional Footballers (FIFPRO) បានចុះផ្សាយកាលពីពេលម្សិលមិញ ដោយមកទល់នឹងពេលរបាយការណ៍ដំបូងបង្ហាញឲ្យដឹងថា កីឡាករបាល់ទាត់អ៊ុយក្រែនចំនួន២រូប បានរកឃើញបាត់បង់ ដោយសារសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។
ខាងឆ្វេងគឺ កីឡាករ Vitalii Sapylo និង ខាងស្ដាំគឺ កីឡាករ Dmytro Martynenko កីឡាករបាល់ទាត់ដំបូង ដែលបានរកឃើញ បាត់បង់ជីវិតគឺ Vitalii Sapylo ដែលមានវ័យ២១ឆ្នាំ លេងឲ្យក្រុមយុវជនក្លឹប Karpaty Lviv ដែលបានចាកចេញពីក្លឹប ទៅចូលរួមធ្វើជាទាហានដើម្បីប្រយុទ្ធ តទល់នឹងរុស្ស៊ី និងបានបាត់បង់ជីវិត ក្នុងសង្គ្រាមកាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ។
កីឡាករបាល់ទាត់ទី២គឺ Dmytro Martynenko អាយុ២៥ឆ្នាំ លេងឲ្យក្លឹប Gostomel បានបាត់បង់ជីវិតជាមួយនឹងម្ដាយរបស់ខ្លួននៅពេលដែលកងទ័ពរុស្ស៊ីបានទម្លាក់គ្រាប់បែកចំផ្ទះរបស់គេ ។
ចំពោះការបាត់បង់ជីវិត របស់កីឡាករទាំងពីរនេះ ខាងសហព័ន្ធ ក៏ដូចជាក្លឹបរបស់ពួកគេ បានចូលរួមរំលែកទុក្ខ និងបួងសួង ឲ្យពួកគេទៅកាន់សុគតិភព៕
